ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឃាតក​សម្លាប់​ថៅកែ​ចិន ​​រួច​ដាក់​ក្នុង​វ៉ាលិស​យក​ទៅ​បោះចោល ​នៅ​ជ្រោះ​ពេជ្រនិល ​​ចាប់ខ្លួន​បានហើយ ​ ឃាតក​ដែល​ជា​ជន​ជាតិ​ចិន ​គឺ​កូនឈ្នួល​ ចាក់​សម្លាប់​ថៅកែ ​ ​

ឃាតក​សម្លាប់​ថៅកែ​ចិន ​​រួច​ដាក់​ក្នុង​វ៉ាលិស​យក​ទៅ​បោះចោល ​នៅ​ជ្រោះ​ពេជ្រនិល ​​ចាប់ខ្លួន​បានហើយ ​ ឃាតក​ដែល​ជា​ជន​ជាតិ​ចិន ​គឺ​កូនឈ្នួល​ ចាក់​សម្លាប់​ថៅកែ ​ ​

 

ភ្នំពេញ ៖ តាម​ប្រភព​ពី​នគរបាល​ បាន​និយាយ​ករណី​បង្ក្រាប​ករណី​ប្លន់​សម្លាប់​នេះ​ គឺ​ដឹកនាំ​ដោយ​លោក​ឧត្ដម​សេនីយ៍​ទោ ជាវ វិបុល អនុ​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។​ ចំណែក​ឃាតក ​ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​យប់​ថ្ងៃទី​២៤​ ខែកញ្ញា​ នៅ​ខណ្ឌ​សែន​សុខ​។​

ចំពោះ​ករណី​ឃាតកម្ម​នេះ​ គឺ​កូនឈ្នួល​ ចាក់​សម្លាប់​ថៅកែ ​រួច​ដាក់​ក្នុង​វ៉ាលិស​យក​ទៅ​បោះចោល

​នៅ​ជ្រោះ​ពេជ្រនិល ​ស្ថិតក្នុង​ខេត្ត​កំពង់ស្ពឺ​។​

រំលឹក កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ពលរដ្ឋ បាន​ប្រទះឃើញ សព​បុរស​ម្នាក់ ដែល​គេ​សន្និដ្ឋានថា ជនរងគ្រោះ ជា​ជន​ជាតិចិន ត្រូវបាន​ឃាតករ ច្រក​ក្នុ​វ៉ា​លី ហើយ​យកមក​បោះចោល នៅ​ចំណុច​មាត់ជ្រោះ រោង​រាង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១០៤ និង ១០៥ ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ​។​

​ នគរបាល​ កំពុង​សាកសួរ​ឃាតក ​នៅ​ក្រសួងមហាផ្ទៃ​។  បន្ទាប់​ពី​សាកសួរ​ ជន​សង្ស័យ​

បាន​​សារភាព​ថា ខ្លួន​ជំពាក់​លុយ​គេ រួច​ប្លន់​សម្លាប់​ថៅកែ​យក​លុយ​សង​ម្ចាស់​បំណុល៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya