ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកស្ទឹង នៅកំពង់ឆ្នំាង

ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកស្ទឹង នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង:   កាលពីវេលាម៉ោង 2និង30រសៀល ថ្ងៃទី24 ខែកញ្ញាឆ្នាំ 2020 ហេតុការណ៍ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនេះ ដោយសារតែគេបានប្រទះឃើញសាកសពអណ្តែត ទឹកស្ទឹងមួយន្លែង  នៅចំណុចអន្លង់ស្នងដែលស្ថិតនៅក្នុងភូមិនៅក្នុងភូមិក្រាំងសំរោងឃុំឈានឡើងស្រុក

សាមគ្គីមសនជយ័ខេត្តកំពង់ឆ្នាំង ។

សពបុរសម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់អណ្តែតទឹកស្ទឹង១កន្លែងក្នុងស្រុកសាមគ្គីមានជយ័ ។

សាកសពជនរងគ្រោះនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ រិត ធឿន ភេទប្រុសអាយុ51ឆ្នាំ រស់នៅបច្ចុប្បន្នភូមិ ក្រាំងសំរោងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

បុរសដែលលង់ទឹកស្លាប់ខាងលើលង់ទឹកនេះគឺដោយសារតែផឹកស្រាស្រវឹងទើបបណ្តាលអោយ

ធ្លាក់ទឹកលង់ស្លាប់បែបនេះ ។ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយនឹងមន្ត្រីជំនាញបច្ចេកវិទ្យា

កោសល្យវិច្ច័យ បានចុះធ្វើកោសល្យវិច័យ និងបានធ្វើការសន្និដ្ឋានជំហានដំបូងបុរស ខាងលើពុំមានស្លាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ សពស្លាប់ដោយការលង់ទឹកស្ទឹងពិតប្រាកដមែន។

ក្រោយការពិនិត្យល្អិតល្អន់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពអោយទៅក្រុម

គ្រួសារសាច់ញានាំយកទៅទៅលំនៅឋានរៀបចំបុណ្យតាមប្រពៃណីផងដែរ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya