ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » លោក ឃួង ស្រេង ៖ បញ្ជាឲ្យមន្ដ្រីជំនាញ ស្ដារប្រឡាយនៅមុខស្ថានីយបូមទឹក ទួលគោកទី២ នៅភ្នំពេញ

លោក ឃួង ស្រេង ៖ បញ្ជាឲ្យមន្ដ្រីជំនាញ ស្ដារប្រឡាយនៅមុខស្ថានីយបូមទឹក ទួលគោកទី២ នៅភ្នំពេញ

ភ្នំពេញ៖  នាថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២០  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ដ្រីជំនាញ ស្ដារប្រឡាយនៅមុខស្ថានីយបូមទឹក ទួលគោកទី២ ដើម្បីពន្លឿនការរំដោះទឹកលិចលង់នៅក្នុងរដូវវស្សាឆ្នាំនេះ ខណៈសំណង់ស្ថានីយ ទួលគោកទី២ត្រូវបានសាងសង់រួចរាល់ហើយនោះ ។ លោក ឃួង ស្រេង បានបញ្ជាឲ្យមន្ដ្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ចុះគ្រឿងចក្រជាបន្ទាន់ បន្ទាប់ពីភ្លៀងប៉ុន្មានមេជាប់ៗគ្នាធ្វើឲ្យជំនន់ទឹកភ្លៀង លិចនៅតំបន់បឹងកក់ទី១, បឹងកក់ទី២ និងទី៣ជាច្រើនម៉ោងទម្រាំនឹងស្រកទៅវិញ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ ខណៈដែលលោកដឹកនាំមន្ដ្រីជំនាញក្រោមឱវាទចុះពិនិត្យប្រឡាយលូ និងស្ថានីយបូមទឹកទួលគោកទី២ នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ ដោយបាន កសាងបណ្តាញលូជាច្រើនខ្សែ ពិសេសថែមទៀតនោះ គឺការកសាងស្ថានីយបូមទឹកធំៗជាច្រើនកន្លែងដែលមានសមត្ថភាពបូមទឹក៥ម៉ែត្រគូបក្នុង១វិនាទី គឺកើនឡើង៣ដងបើធៀបនឹងស្ថានីយ បូមទឹកចាស់ៗ ។ ជាក់ស្តែងសម្រាប់ថ្ងៃនេះ  ដើម្បីជំរុញការងារខាងលើឲ្យបានល្អនិងទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យ ស្ថានភាពប្រឡាយ ស្ថានីយទួលគោកទី២ ដើម្បីឲ្យមន្ដ្រីជំនាញចុះកាយ ស្ដារប្រឡាយ ក្នុងបំណងរំដោះការលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌទួលគោកនិងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញជាដើម ។
លោកឃួង ស្រេង ក្នុងឱកាសនោះក៏ បានណែនាំឲ្យមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជំរុញលើកគម្រោងការស្ថាបនាបុកស៊ីផាយ និងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយទួលគោកទី២ ដើម្បីរំដោះការលិចលង់ ដោយត្រូវចាប់ផ្តើមដំណើរការឲ្យបានឆាប់ ពោលគឺអាចចាប់ផ្តើមឲ្យលឿនកាន់តែល្អ ។
លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវចុះមើលផ្លូវ លូ កន្លែងណាដែលលិច តិចឬច្រើន ដើម្បីរកដំណោះស្រាយពីការលិចលង់នេះ មិនត្រូវដេកឱបពងពេលមានភ្លៀងធ្លាក់ខ្លាំងនោះទេ ។ មានន័យថា កន្លែងណាដែលមានលូស្ទះមិនដំណើរការ យើងចាប់ផ្តើមស្តារភ្លាមតែម្តង។ ការស្ថាបនាបុកស៊ីផាយនិងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយទួលគោកទី២នេះ តាមគម្រោងមានតួប្រឡាយទំហំ១៣ម៉ែត្រនិងផ្លូវនៅជាប់មាត់ ប្រឡាយទំហំ៥ម៉ែត្រ។ ចំណែកកំណាត់ផ្លូវរថភ្លើងចាប់ពីផ្លូវលេខ៧០(ទំនប់ទួលគោក) ដល់ ផ្លូវR 10ក៏និងត្រូវស្ថាបនាជំនួសផ្លូវរថភ្លើងទំហំទទឹង១០ម៉ែត្រផងដែរ  ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya