ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង

សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង

ខេត្ដស្វាយរៀង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ  បែកធ្លាយករណីសមត្ថកិច្ចស្រុកស្វាយជ្រំ ចាប់រំលោភបំពានមកលើក្មេងស្រីនៅ ភូមិក្តុម្ពីរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ”Ponleu Nhem”បង្ហោះតាមបណ្តាញសង្គម

ហ្វេសប៊ុក ។

ហ្វេសប៊ុកឈ្មោះ”Ponleu Nhem”ថា (នេះហើយជាប៉ូលីសដែលចាប់រំលោភបំពានមកលើប្អូនស្រី របស់ខ្ញុំ កាលពីយប់ថ្ងៃទី១៩/ខែកញ្ញា/ឆ្នាំ២០២០នៅភូមិក្តុម្ពីរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខែត្តស្វាយរៀង ពេលនោះ រំលោភមិនបានសំរេចដោយសារប្អូនខ្ញុំរើរូចហើយ ស្រែកឲគេជួយប្អួនស្រីទើបតែអាយុ១៦ឆ្នាំ សូមសមត្ថកិច្ចខេត្តស្វាយរៀងមេត្តាតាមចាប់ ជនល្មើសរូបនេះផង ជនល្មើសគេមិនបានរត់ទៅណា គឺនៅក្នុងភូមិហេតុអី បានជាមិនរក យុត្តិធម៌អោយគ្រួសារខ្ញុំ? ។

ហេតុអី មិនមានច្បាប់ ចាប់ខ្លួនជនល្មើស?បើជារឿងនេះកើតក្នុងគ្រួសារអ្ន្កក ហើយឃើញជនល្មើសដើរលេងក្នុងភូមិយ៉ាងសប្បាយ តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះខ្ញុំ ខ្ញុំមានការឈឺចាប់ណាស់ ហើយខឹងណាស់ដែលខ្ញុំមិនអាចធ្វើអីគេបានតែការ ឈឺចាប់នេះខ្ញុំទុកវានៅក្នុងចិត្តខ្ញុំជាបងស្រីមិនអាចជួយប្អូនស្រីខ្លួនឯងបាន មានតែផុសតាម Facebook អោយបងប្អូនជួយចែករំលែកផងសូមអរគុណទុកជាមុន)។

ទោះបីយ៉ាងណា បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងស្រាវជ្រាវផង តើពិតជាមានហេតុការណ៍នេះ កើតឡើងប្រាកដដែរឬទេ ? បើពិតមែន សូមសមត្ថកិច្ចមេត្តាចាត់វិធានការលើជនប្រព្រឹត្តអំពើនេះផង៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya