ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក លឹម គានហោ ជម្រាបជូន​ពី​សមិទ្ធផល​របស់​ក្រសួង​ធនធានទឹក ​ជូន​ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋសភា​ ​

លោក លឹម គានហោ ជម្រាបជូន​ពី​សមិទ្ធផល​របស់​ក្រសួង​ធនធានទឹក ​ជូន​ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋសភា​ ​

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៣ លោក លឹម គានហោ រដ្ឋមន្ដ្រី  ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ដឹក នាំ​ប្រតិភូ​ថ្នាក់ដឹកនាំ​ក្រសួង​ចូលរួម​ប្រជុំ ធ្វើ​របាយការណ៍​ជូន​ប្រធាន​គណៈកម្មការ ទី​៣​រដ្ឋសភា នៅមាន​វិមាន​រដ្ឋសភា ។​
​ការអញ្ជើញ​ចូលរួម ប្រជុំ​នៃ​វត្ដ​មាន លោក​រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​និង​ឧតុ និយម ជាមួយនឹង​លោក ម៉ុក ម៉ារ៉េត ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋសភា​នាពេល នេះ គឺ​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា ក្នុង គោលបំណង​ស្វែងយល់​ពី​តួនាទី ភារកិច្ច របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ។​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានលើកឡើង​អំពី​សមិទ្ធផល​ដែល​ក្រសួង សម្រេចបាន និង​ការ​ប្រឈម​ក្នុងការ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់នេះ ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​នូវ ភាពស្និទ្ធស្នាល​កាន់តែ​ប្រសើរឡើង​ថែម ទៀត​រវាង​នីតិប្បញ្ញត្ដិ និង​នីតិ​ប្រតិ​ប​ត្ដិ ។​
​លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួង ធនធានទឹក បាន​ជម្រាបជូន​គណៈកម្មការ ទី​៣​រដ្ឋសភា ពី​ដំណើរការ​អភិវឌ្ឍ៍​រប​ស់ ក្រសួង ពិសេស​ការយក​ចិ​ត្ដ​ទុកដាក់​អនុវត្ដ លើ​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជា ៖
-​ការជួសជុល​ស្ដារឡើងវិញ និង​កសាង  ប្រព័ន្ធធារាសាស្ដ្រ​គ្រប់​ប្រភេទ​
-​ការងារ​ជលសា​ស្ដ្រ​
-​ការងារ​ឧតុនិយម​
-​ការងារ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស
-​ការយក​ចិ​ត្ដ​ទុកដាក់​លើ​គុណភាព​ទឹក​
​ក្នុងនោះ​លោក​រដ្ឋ មន្ដ្រី​បាន​សង្កត់ធ្ងន់ ថា ពេល​បង្កើត​ក្រសួង​ធនធានទឹក​និង ឧតុនិយម​នៅ​ឆ្នាំ​១៩៩៨ លទ្ធភាព​ស្រោច  ស្រព​ទៅលើ​ដីស្រែ​ចំការ​តាមរយៈ​ប្រព័ន្ធ ធារាសាស្ដ្រ​បាន​លទ្ធផល​ត្រឹមតែ​៤០៧. ០០០​ហិកតា​ប៉ុណ្ណោះ តែ​ដល់​បំណាច់​ឆ្នាំ ២០១២​កន្លងទៅ ការខិតខំ​ប្រឹងប្រែង របស់​ក្រសួង​ធនធានទឹក​ឈានដល់​កើន ឡើង ស្រោចស្រព​ទៅលើ​ផ្ទៃដី​រហូតដល់ ១.៤២២.៨៤៤​ហិកតា ដែល​ការរីក ចម្រើន​នេះ ដោយសារ​ការ​អនុវត្ដ​ទៅតាម​ផែនការ​និង​គោលនយោបាយ​របស់​រាជ រដ្ឋាភិបាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya