ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ ប៉ូលិស​ឃាត់ខ្លួន​រួម​នឹង​ថ្នាំញៀន​យ៉ាម៉ា ​

ស្ត្រី​ម្នាក់ ប៉ូលិស​ឃាត់ខ្លួន​រួម​នឹង​ថ្នាំញៀន​យ៉ាម៉ា ​

បន្ទាយមានជ័យ  ៖  នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ សមត្ថកិច្ច​ប៉ូលិស​បានធ្វើការ​ពួនស្ទាក់​ចាប់បាន​ស្ត្រី​ចំណាស់ ម្នាក់​ដែល​កំពុង​លក់ដូរ​ថ្នាំញៀន​បែប​អាធិបតេយ្យ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ចំណុច​ភូមិប​ល្ល​ង្ក័ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
​ក្នុងករណី​បង្ក្រាប​នោះ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១. ឈ្មោះ អាន​សា​វី ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​មុខរបរ​លក់ដូ​រ និង​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម​នៅក្នុង​ស្រុក​ម៉ាឡៃ​។ ជនសង្ស័យ​រូបនេះ​ជា​ម្ចាស់​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១៣០​គ្រាប់ និង​ម៉ា​ទឹកកក​មួយថង់​តូច​ផងដែរ​។ ទី​២​ឈ្មោះ ជា សា​អ៊ុន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជា​អ្នកប្រើប្រាស់​រស់នៅ​ភូមិ​ជាមួយគ្នា ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​សាកសួរ​។ ដោយឡែក​ស្ត្រី​ឈ្មោះ អាន សា​វី ដែលជា​ម្ចាស់​ថ្នាំញៀន​នោះ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​។​
​លោក​សៅ ប៊ុន អធិការនគរបាល​ស្រុក​ម៉ាឡៃ​បាន​បញ្ជាក់ថា ដោយមាន​ការសហការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងការ​ចង្អុលបង្ហាញ​ទីតាំង ជួញដូរ​ដើម្បី​រក្សាបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទើប​ឈានដល់​ការ បង្ក្រាប​បទល្មើស​ថ្នាំញៀន​របស់​ស្ត្រី​ជា​ជនសង្ស័យ​តែម្ដង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya