ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើករេចង្កូតបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ ០២នាក់ នៅបន្ទាយមានជ័យ

គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើករេចង្កូតបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ ០២នាក់ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅ ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលំវិស្វកម្មទៅភូមិតេជោភ្នំឆ័ត្រ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិខ្វាវលិចឃុំស្វាយ ចេក ស្រុកស្វាយចេក ។
ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ហ៊ីង ក្រោន ភេទប្រុសអាយុ១៧ឆ្នាំ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធុនសេ១២៥ សេរី២០១៦ ពាក់ស្លាកលេខ ប.មានជ័យ 1I.6781 ចំណែកអ្នករួមដំណើរម្នាក់ឈ្មោះឃឿន ឃីម ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ អ្នកទាំង២នាក់រស់នៅ ភូមិជាមួយគ្នា។
មុនពេលកើតហេតុ អ្នកបើកបរម៉ូតូបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុមានផ្លូវកោង ស្ថិតក្នុងភូមិខ្វាវលិចឃុំស្វាយ ចេក ស្រុកស្វាយចេក មានរថយន្ត០១គ្រឿងម៉ាកតូយូតាឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ. 2D.6989 បើកបរដោយឈ្មោះ ដា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីកើតទៅលិច ក៏បានរេចង្កូត ទៅបុកអ្នកជិះម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះហ៊ីង ក្រោន បាក់ដៃឆ្វេង ជើងឆ្វេង និងអ្នករួមដំណើរឈ្មោះឃឿន ឃីម របួសបាក់ជើងស្តាំ ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ចំណែកវត្ថុតាងម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេករងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya