ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី ២នាក់បានស្លាប់ ដោយលង់ទឹក រដូវកាលទឹកលិចសូមឪពុកម្តាយប្រយត្ន័កូនតូចៗផង នៅព្រះសីហនុ

ក្មេងស្រី ២នាក់បានស្លាប់ ដោយលង់ទឹក រដូវកាលទឹកលិចសូមឪពុកម្តាយប្រយត្ន័កូនតូចៗផង នៅព្រះសីហនុ

ស្រុកព្រៃនប់- សមត្ថកិច្ចប្រាប់ថា ក្មេងស្រី២នាក់បានស្លាប់ដោយលង់ទឹក កាលពីថ្ងៃត្រង់ ថ្ងៃទី២០ខែ០៩ ឆ្នំា២០២០ នៅក្នុងរោងចក្រ អគ្គីសនី ធ្យូងថ្ម តំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្មេង ស្រីរងគ្រោះដែល លង់ទឹកស្លាប់ រួមមាន៖

១.ឈ្មោះថន ស្រីនិត ភេទស្រី អាយុ៤ឆ្នាំ

ឪពុក ឈន សុភា អាយុ៣៧ឆ្នាំ  ម្តាយ ឈ្មោះខន ខួច អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។

២.ឈ្មោះ ចន មុន្នីនាថ ភេទស្រីអាយុ៤ឆ្នាំ

ឪពុក ឈ្មោះចន មុនីតុលាអាយុ៣៧ ម្តាយ ឈ្មោះបិត សុខភី អាយុ៤០ឆ្នាំ ទីលំនៅ ភូមិជំរុំសៀម ឃុំ ,ស្រុកសំពៅមាស ខេត្តពោធិសាត់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។

ឪពុកម្តាយ ក្មេងរងគ្រោះអោយដឹងថា កាលពីម៉ោង៨ព្រឹក ពួកគាត់ បាននាំគ្នាទៅធ្វើការ ដោយទុកកូនអោយនៅ ក្នុងរោងស្នាក់នៅ លុះប្រហែលជាម៉ោង១១ថ្ងៃត្រង់ ពេលចេញពីធ្វើការ រកកូនមិនឃើញ ក៏នាំគ្នាដើររក ទើបឃើញលង់ក្នុងថ្លុកទឹកក្បែរកន្លែងស្នាក់នៅ ដោយ ដៃក្មេងទាំងពីរកាន់ជាប់គ្នា ។ ភ្លាមៗ បានបញ្ជូន ទៅមណ្ឌលសុខភាពឃុំរាម ដើម្បីសង្គ្រោះដែរ តែពេទ្យប្រាប់ថា ក្មេងទាំង២ស្លាប់ទៅហើយ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya