ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចកំពុងស្វែងរកសព ! ស្ត្រីម្នាក់ លង់ទឹកស្លាប់ក្នុងអូរ ពេលលួចឆ្លងដែនពីថៃ មកកម្ពុជា

សមត្ថកិច្ចកំពុងស្វែងរកសព ! ស្ត្រីម្នាក់ លង់ទឹកស្លាប់ក្នុងអូរ ពេលលួចឆ្លងដែនពីថៃ មកកម្ពុជា

(ប៉ៃលិន)៖  មកទល់រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០២០នេះ  ស្ត្រីខ្មែរម្នាក់បានលង់ទឹកស្លាប់ នៅក្នុងអូរមួយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពេលដែលរូបគាត់រួមជាមួយពលករខ្មែរដទៃទៀត បានលួចឆ្លងដែនពីប្រទេសថៃ មកកម្ពុជាតាមច្រករបៀង ហើយចុះដើរកាត់ទឹកអូរ ដែលកំពុងជន់ហូរខ្មួលខ្មាញ់ ក៏ស្រាប់តែត្រូវទឹកហូរកួចយកទៅ បណ្ដាលឱ្យលង់ស្លាប់បាត់បង់ជីវិត សាកសពមិនទាន់រកឃើញនៅឡើយទេ។

ហេតុការណ៍នេះបានកើតទ្បើងនា ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចអូរឈើក្រុំ ឃុំស្ទឹងកាច់ ស្រុលសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។

ពលករឆ្លងដែនទាំងនោះមានគ្នា ៣នាក់ ពួកគេត្រូវជាម្តាយ ឪពុក កូននឹងគ្នា ដោយបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ឆ្លងកាត់អូរមួយតាមបណ្ដោយព្រំដែន ប៉ុន្តែស្ត្រីជាម្តាយហែលឆ្លងអូរមិនផុត ក៏ត្រូវស្លាប់ដោយសារលង់ទឹកអូរនោះទៅ។

ក្រោយហេតុការណ៍នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់បញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្តចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរកសាកសពស្ត្រីរងគ្រោះខាងលើ។

ស្រ្តីដែលបានស្លាប់នោះមានឈ្មោះ សេង ស្រីម៉ៅ អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ៤១ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ១៥ឆ្នាំ។  កម្លាំងចម្រុះបានបន្តខិតខំស្វែងរកយ៉ាងសស្រាក់សស្រាំ ទោះបីនៅក្រោមអាកាសធាតុភ្លៀងផង ខ្យល់ផងយ៉ាងណាក៏ដោយ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya