ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនកូនប្រុសតិរិច្ឆានយកកាំបិតប៉័ងតោ កាប់ម្តាយរបួសឈាមស្រោចពេញខ្លួន នៅកំពង់ឆ្នំាង

ឃាត់ខ្លួនកូនប្រុសតិរិច្ឆានយកកាំបិតប៉័ងតោ កាប់ម្តាយរបួសឈាមស្រោចពេញខ្លួន នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បុរសជាជនសង្ស័យម្នាក់ជាកូនបង្កើត បានផ្ទុះកំហឹងស្ទុះយកកាំបិតប៉័ងតោទៅកាប់ម្តាយបង្កើរបស់ខ្លួនបណ្តាលឲ្យរងរបួសឈាម

ស្រោចពេញទាំងខ្លួន  នៅមានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះឃឹម ស៊ីណា ភេទប្រុស ២៨ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ត្រូវជាកូនបង្កើរបស់ជនរងគ្រោះ ។ ដោយឡែកម្តាយរងគ្រោះមានឈ្មោះ ជូ សុភ័ណ្ឌ អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

នៅមុនពេលកើតហេតុ កូនប្រុសនិងម្តាយបានឈ្លោះទាស់សំដីគ្នាយ៉ាងខ្លាំង ពេលនោះម្តាយបានណែនាំកូនកុំឲ្យដើរលេងខ្លាំងពេក ។ ស្រាប់តែភ្លាមនោះ កូនប្រុសរូបនោះបានស្ទុះទាំងកំហឹង ដៃកាន់កាំបិតផងនោះ កាប់មកលើម្តាយបង្កើតដែលកំពុងអង្គុយលើគ្រែភ្លាមៗ ត្រូវចំថ្ពាល់ស្តាំមួយកន្លែង លើចញ្ចើមមួយកន្លែង និងត្រូវចំក្បាលមួយកន្លែង បណ្តាលឲ្យម្តាយរងរបួសឈាមស្រោចពេញខ្លួនតែម្តង ។ ក្រោយពីកាប់មកលើម្តាយរួច ជនសង្ស័យដែលជាកូនប្រុសបង្កើតបានដើរចេញពីផ្ទះបាត់ ហើយម្តាយត្រូវបានអ្នកស្រុកដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យ ។ លុះដល់រសៀលថ្ងៃដដែល សមត្ថកិច្ចបានចាប់ជនសង្ស័យបាន និង បានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya