ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » គ្រួសារ​មួយ​នេះ មក​ននៀល​ស្រែកយំ​ទាមទារ​រក​យុត្តិធម៌ ​

គ្រួសារ​មួយ​នេះ មក​ននៀល​ស្រែកយំ​ទាមទារ​រក​យុត្តិធម៌ ​

ភ្នំពេញ  ៖ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ មាន​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​មួយក្រុម​បានមក​អង្គុយ​យំ​ទធាក់ជើង យ៉ាង​ននៀល​នៅ​ចំ​ពីមុខ​ខ្លោងទ្វារ​តុលាការក្រុង​ភ្នំពេញ​ស្រែក​ទាមទារ​ឲ្យ តុលា​ការផ្ដល់​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​របស់គាត់​នៅក្នុង​រឿង​ប៉ូលិស ខណ្ឌទួលគោក​ចាប់​កូនប្រុស​របស់គាត់​ម្នាក់​បញ្ជូនមក​តុលាការ​ចោទប្រកាន់ ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ចេតនា ដោយ​នគរបាល​មាន​ភស្តុតាង​បញ្ជាក់ថា យុវជន​សង្ស័យ​បាន​គប់​កញ្ចក់​រថយន្ត​របស់​ដៃ​អ្នកដទៃ​បណ្ដាល​ឲ្យ​បែក នៅក្នុង​ខណ្ឌទួលគោក​។​
​ភ្លាមៗ នៅមុខ​តុលាការក្រុង​គេ​ឃើញ​នគរបាល​ខណ្ឌ​៧​មករា និង​នគរបាល​គោលដៅ​ការពារ​តុលាការ បាន​សម្របសម្រួល​ឲ្យ​ក្រុមគ្រួសារ​របស់​ជនសង្ស័យ​ស្ងប់​អារម្មណ៍ រក្សា​ភាពថ្លៃថ្នូរ ដើម្បី​ទុកពេល​ឲ្យ​តុលា​ការបើក​ការស៊ើបអង្កេត​រក​ឲ្យ​ឃើញ​ការពិត​។ បន្ទាប់មក​គេ​ឃើញ​ក្រុមគ្រួសារ​ជនសង្ស័យ​បញ្ឈប់​ការ​អង្គុយ​ស្រែកយំ ហើយ​ចាកចេញ​ទៅវិញ​ដោយ​ស្ងប់ស្ងាត់​។ សកម្មភាព​របស់​ក្រុមគ្រួសារ​ជនសង្ស័យ​ខាងលើ​ក៏បាន​ធ្វើ​ឲ្យ​មានការ​កកស្ទះ ចរាចរ​មួយរយៈ​ពេល​ខ្លី​នៅមុខ​តុលាការ ដោយសារតែ​អ្នកដំណើរ​ទាំងឡាយ​បាន​ឈប់​យានយន្ត ហើយ​ឈរ​មើល​សកម្មភាព​របស់​ពួកគេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya