ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ម្នាក់ តាមដីកាតុលាការ និង៣នាក់ទៀត ករណីគ្រឿងញៀន នៅពោធិ៍សាត់

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ តាមដីកាតុលាការ និង៣នាក់ទៀត ករណីគ្រឿងញៀន នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ និងបង្រ្កាបករណីគ្រឿងញៀន ដោយឃាត់ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតនូវវត្ថុតាង និងសម្ភារៈមួយចំនួន ។  នៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លទ្ធផល ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ១០៨ ខ.ខ/២០ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បង្គាប់ឲ្យនាំខ្លួនឈ្មោះ សេង គឹមសឿន ហៅសឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចោទពីបទរក្សាទុក និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ឃាត់ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី-១ ឈ្មោះ សោម សំរេច ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ទី-២ ឈ្មោះ កុយ កែម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ។អ្នកទាំង២នាក់ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ និងទី-៣ ឈ្មោះ មឿន រិន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងនោះដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៤កញ្ចប់ ធំចំនួន៦កញ្ចប់ ស្មើនឹងទម្ងន់ចំនួន៦៤.៧៦ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២គ្រឿង ថង់ប្លាស្ទិកមួយចំនួន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន៧គ្រឿង ម៉ូតូចំនួន៤គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រចំនួន២គ្រឿង ដាវចំនួន១ដើម អាំងស៊ីទ័រឆក់ត្រីចំនួន១គ្រឿង និងឈើចំនួន១១៣ដុំ ស្មើនឹងទម្ងន់ចំនួន២.៧៦០គីឡូក្រាម ។

ជនសង្ស័យអនុវត្តដីកាបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់។ ចំណែកជនសង្ស័យចំនួន៣នាក់ រួមទាំងវត្ថុតាង និងសម្ភារៈ ត្រូវបានកសាងសំណុំឯកសារបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya