ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ខឹង​ឪពុកម្តាយ​ស្តីបន្ទោស រួចសំរេចចិត្ត​ចងក ​សម្លាប់ខ្លួន ​លើ​ដើម​ស្វាយចន្ទី នៅសៀមរាប​ ​

បុរសម្នាក់ ខឹង​ឪពុកម្តាយ​ស្តីបន្ទោស រួចសំរេចចិត្ត​ចងក ​សម្លាប់ខ្លួន ​លើ​ដើម​ស្វាយចន្ទី នៅសៀមរាប​ ​

សៀមរាប​: ​ ​ ​កាលពីថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០២០​នេះ​ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ យុវជន​ម្នា​ក់បាន​ខឹង​នឹង​ឪពុកម្តាយ​ស្តីបន្ទោស​ហើយ​សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត​នៅលើ​ដើម​ស្វាយចន្ទី​ក្រោយ​ផ្ទះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​។

ក្រោយពី​ទទួល​ព័ត៌មាន​ពី​ឪពុក​ជនរងគ្រោះ​ឈ្មោះ​សេង​ម៉ុង​ថា​ កូន​របស់គាត់​បាន​ចងក​សម្លាប់ខ្លួន​ចំណុចដើម​ស្វាយចន្ទី​ខាងក្រោយ​ផ្ទះ​រួចមក​។​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​លើ​សាកសព​ហើយ​បាន​សន្និដ្ឋានថា អត្តឃាត​ជន​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​ ជនរ​ង​គ្រោះ​មានឈ្មោះ​ស្រេង​ធារ៉ា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​លេខ ២​ឃុំ​ចំការអន្តូង​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​,​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ពពេល​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​  ​ឪពុកម្តាយ​របស់​ជននេះ​បាន​បញ្ជាក់ថា កូន​គាត់​កន្លងមក​ធ្លាប់​ជក់​គ្រឿងញៀន​ត្រូវ​ឪពុកម្តាយ​បាន​ស្តីបន្ទោស​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya