ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​សិស្សសាលា​ICC​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​របួស​ម្នាក់​

ឡាន​ដឹក​សិស្សសាលា​ICC​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​របួស​ម្នាក់​

កំពង់ធំ​៖ នៅវេលា​ម៉ោង​7,00​នាទី​ព្រឹក​ថ្ងៃទី 11​ខែកក្កដា​ឆ្នាំ​2013 មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​71​ត្រង់ចំណុច​ភូមិ​តា​ឌុ​ក​ឃុំ​បល្ល័ង្ក​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។ កើតហេតុ​រវាង​ម៉ូតូ​សង់​កូរ៉េ​នឹង​រថយន្ត​សាលារៀន​icc បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​នឹង​របួសធ្ងន់​ម្នាក់​ខណៈ​បើ​បរប​ញ្ជ្រា​សទិស​គ្នា​។

រថយន្ត​ត្រូវបាន​គេ​ស្គា​ល់មាក​kia24 កៅអី​ព​ណ៍សរ​ឆ្នូត​ខ្មៅ​បើកបរ​ដឹក​សិស្ស​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​រីឯ​ម៉ូតូ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​រថយន្ត​ពាក​ស្លាក​លេខ​ព 0243​ភ ព ,3​ម៉ូតូ​សង់​កូ​រេ​ពណ៍​ស្លា​ទុំ​ដែល​មា​ស្លាក​លេខ​កំពង់ធំ​1 c 5379 រីឯ​អ្នកបើក​ម៉ូតូ​បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​អ្នក​ជិៈ​ពីក្រោយ​របួសធ្ងន់​ត្រូវបាន​បងប្អូន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​បារាយណ៍​ត្រពាំង​ស្វាយ​។ អ្នកបើក​ម៉ូតូ​ដែល​ស្លាប់​មានឈ្មោះ​ស្រី​ណូន​ភេទ​ប្រុស​អាយុ​45 ឆ្នាំ​រស់នៅ​ភូមិ​ចើ​ង​ដើ​ង​ឃុំ​ចើ​ង​ដើ​ង​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។

អ្នកជិះ​ពីគ្រោយ​របួសធ្ងន់​មានឈ្មោះ​ជឹម មាន ភេទ​ប្រុស​អាយុ​24​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជា​អ្នក​ស្លាប់​ដែរ រីឯ​ម្ចាស់​រថយន្ត​បាន​បើករថយន្ត​រត់​ទៅដល់​ផ្លូវបំបែក​102 ចត​រថយន្ត​ចោល​ក៏​ដា​ក់មេ​ព្រូ​ច​បាត់ស្រមោល​។ តាម​ស​ក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុ​មាន​រថយន្ត​ពី​តោន​កន្លះ​មួយគ្រឿង ដែល​ធ្វើដំណើរ​ពី​ត្បូង​មក​ឈប់​ទិញ​ឥ​វ៉ាន់ នៅ​លើ​​ចិញ្ចើមថ្នល់​ខាងឆ្វេង​ដៃ ហើយក៏​ស្រាប់តែ​រថយន្ត​របស់​សាលា​icc បើក​មកដល់​ក៏​ឃើញ​​ម៉ូតូ​មួយ​ធ្វើ ដំណើរ​មកពី​ត្បូង​ច្រាស់ទិស​គ្នា រថយន្ត​ពី​តោន​កន្លះ ដែល​ច្រាស់ទិស​ខុស​គោលដៅ ក៏​គេច​ពី​រថយន្ត ដែល​ឈប់ បញ្ច្រាស់​គោលដៅ​ទៅបុក​ម៉ូតូ​ពេញទំហឹង​តែម្ដង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ នឹង​របួសធ្ងន់​ម្នាក់​រថយន្ត​នឹង​ម៉ូតូ​ត្រូ​បាន ប៉ូលិស​អធិការ​ដ្ឋាន​​នគរបាល​ចរាចរ​ស្រុក​បារាយណ៍ នាំយកទៅ​អធិការ​ស្រុក​បារាយណ៍ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖ អ៊ុង អាត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya