ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ ​

កោះកុង​៖ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​រថយន្តបុក​ម៉ូតូ​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៤៨​ចុះ​ចំណោទ​ទឹកជ្រោះ​តា​ប៉ន ស្ថិតក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បណ្តាលអោយ​មនុស្ស​ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ ។
​ម្ចាស់​រថយន្ត​ឈ្មោះ សួង ពៅ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​រត់​តាកស៊ី មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បើករថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K.8807 បាន​បើក​ទៅបុក​ម៉ូតូ​របស់​ឈ្មោះ សេន ស្រី ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចាំ​ដីចំការ​អោយគេ​នៅ​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ បណ្តាលអោយ​រងគ្រោះ​ដល់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ។ រថយន្ត​ខូចខាត​ស្រាល រីឯ​ម៉ូតូ​ខូចខាត​ទាំងស្រុង ។ មូលហេតុ​មកពី​ជនរងគ្រោះ​ជិះ​ម៉ូតូ​ឆ្លង​ថ្នល់ជាតិ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ទើប​បណ្តាលអោយមាន​គ្រោះថ្នាក់​បែបនេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya