ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរសម្នាក់ ក្រោយពី​ផឹកស៊ី​រហូតដល់​ស្រវឹង​ បាន​ខាំ​ដោះ​អ៊ុំ​ប្រុស​លេង​ហើយ​ដើរទៅ​ផ្ទះ អ៊ុំ​តាម​ទៅ​សួរ បែរជា​ជនសង្ស័យ​យក​ពូថៅ​កាប់​ចំក្បាល​២០​ពូថៅ ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​ នៅកំពង់ស្ពឺ

ឃាត់ខ្លួន​បុរសម្នាក់ ក្រោយពី​ផឹកស៊ី​រហូតដល់​ស្រវឹង​ បាន​ខាំ​ដោះ​អ៊ុំ​ប្រុស​លេង​ហើយ​ដើរទៅ​ផ្ទះ អ៊ុំ​តាម​ទៅ​សួរ បែរជា​ជនសង្ស័យ​យក​ពូថៅ​កាប់​ចំក្បាល​២០​ពូថៅ ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​ នៅកំពង់ស្ពឺ

កំពង់ស្ពឺ​:   កាលពី​យប់​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០ ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយពី​ផឹកស៊ី​រហូតដល់​ស្រវឹង​បាន​ខាំ​ដោះ​អ៊ុំ​ប្រុស​លេង​ហើយ​ដើរទៅ​ផ្ទះ អ៊ុំ​តាម​ទៅ​សួរ បែរជា​ជនសង្ស័យ​យក​ពូថៅ​កាប់​ចំក្បាល​២០​ពូថៅ ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​ក្រាំង​គគី ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ​។​

មុន​កើត​អំពើហិង្សា​ជនរងគ្រោះ និង​ជនដៃដល់​បាននាំគ្នា​ផឹកស៊ី​រហូត​សល់​ស្រវឹង នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ស្រាប់តែ​ឈ្មោះ ម៉ម បូរី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ឱ​ក្បាល​ខាំ​ដោះ​ជនរងគ្រោះ បណ្តាល​ឲ្យ​ឈាម​រួច​ជនសង្ស័យ​រត់​ទៅផ្ទះ​បាត់​។ ខណៈនោះ ជនរងគ្រោះ​ឈ្មោះ ភួង ផាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​កំពុង​ចេញឈាម ជនរងគ្រោះ​បាន​ដើរទៅ​ផ្ទះ​ជនសង្ស័យ​ដើម្បី​សួរនាំ​។​ជនសង្ស័យ​បាន​យក​ពូថៅ​កាប់​មកលើ​ជនរងគ្រោះ​ចំក្បាល និង​មុខ​ចំនួន​២០​ពូថៅ បណ្តាល​ឲ្យ​ជនរងគ្រោះ​ធ្លាយ​ខួរក្បាល​ប្រកាច់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។ ជនសង្ស័យ​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ចាប់​និង​វាយ បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​កំពុង​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​បង្អែក​កំពង់ស្ពឺ និង​បន្ត​នីតិវិធី​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya