ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » បុរស ២នាក់ ចាញ់សម្រស់ស្រីក្មេង ២រូប បបួលនាងៗ ចូលហាងផឹកស៊ី ចុងក្រោយត្រូវថ្នាំសណ្តំ នៅកំពង់ឆ្នំាង

បុរស ២នាក់ ចាញ់សម្រស់ស្រីក្មេង ២រូប បបួលនាងៗ ចូលហាងផឹកស៊ី ចុងក្រោយត្រូវថ្នាំសណ្តំ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង:   ករណីបុរសអ្នករត់ផាស្អាប់ ២នាក់ ត្រូវស្រ្តី ២នាក់ ឆបោកដាក់ថ្នាំងងុយដេក ក្នុងហាងលក់គ្រឿងក្លែម យីហោចំណូលថ្មី ចំណុចមុខផ្សារទើបសង់ថ្មី ចុងកោះ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។ បុរសរងគ្រោះទាំង ២នាក់ មិនត្រូវបានស្គាល់ឈ្មោះទេ មានមុខរបរជាអ្នករត់ផាស្អាប់។

 

មុនពេលកើតហេតុជនរងគ្រោះទាំង ២នាក់ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីស្អាត ២រូប ហើយក៏ចរចាផ្អែមល្ហែមអូនបងមិនដាច់ពីមាត់ រួចបុរសទាំង ២នាក់ ក៏បានបបួលនាងៗ ទៅផឹកស៊ីបង្កើនស្នេហ៍ឲ្យកាន់តែស្អិតរមួតបន្ថែម នៅត្រង់ចំណុចទីតាំងកើតហេតុនេះ ផឹកស្រា បៀរអស់ច្រើនកំប៉ុង មើលមុខអូនៗកាន់តែស្រស់ស្អាតថែមឡើងមួយកម្រិតទៀត រហូតនាងៗ ដាក់សណ្ដំក្នុងកែវស្រាសន្លប់បាត់ស្មារតី រួចដោះចិញ្ជៀនមួយវង់ មានទម្ងន់ ៥ជី និងប្រាក់ ៤០ម៉ឺនរៀល ចែកជើងគ្នារត់បាត់ស្រមោលតែម្ដង។ លុះងងឹតស្រាងៗម៉ោងប្រហែល ៦ល្ងាច ទើបដឹងខ្លួនម្នាក់ ប៉ុន្តែសួរនាំចេះតែគ្រវីក្បាល ដូចត្រូវច្រាំងទិច និងម្នាក់ទៀតដេកលង់លក់ដូច ខ្មោចងាប់ ឃើញដូច្នោះ ម្ចាស់ហាងក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកទីតាំងនេះ  ជួយអន្តរាគមន៍៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya