ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » ផ្ទុះអាវុធ! សម្លាប់សង្សារក្នុងឡាន រួចបើកឡានជាមួយសពសង្សារ ចូលសារភាព នៅកំពង់ស្ពឺ

ផ្ទុះអាវុធ! សម្លាប់សង្សារក្នុងឡាន រួចបើកឡានជាមួយសពសង្សារ ចូលសារភាព នៅកំពង់ស្ពឺ

 (កំពង់ស្ពឺ)៖  នៅទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ  បុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានសពស្ត្រីម្នាក់ឈ្មោះ ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ។

បុរសម្នាក់បានបើករថយន្តជាមួយនឹងសពសង្សារ ចូលមកសារភាពប្រាប់សមត្ថកិច្ច បន្ទាប់ពីកើតមានការផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យសង្សាររបស់ខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត។

ឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបាន រេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។

សង្សារខ្លួនបានស្លាប់ ឈ្មោះ ទាក់ ឌី មិនបានបើករត់គេចខ្លួនទេ បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។

ករណីនេះ បានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពេលសមត្ថកិច្ចកងរាជអាវុធហត្ថ

ខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឲ្យខាងកំពង់ឆ្នាំង ស្រាវជ្រាវបន្តនិតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya