ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៤ ត្រង់ចំណុចមុខ ចែតដី តាមបណ្ដោយផ្លូវមុនីវង្ស កែងនិងផ្លូវ១០៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហមលាយត្រូយចេក ពាក់ស្លាកលេខភ្នំពេញ1AZ-0885 ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តរ៉េងរ៉ូវ័រមួយគ្រឿង ពណ៌ស មិនចាំស្លាកលេខ បានធ្វើដំណើរស្របទិសគ្នាជាម៉ូតូកង់បីនេះក៏ជ្រុលចង្កួតមកបុក ម៉ូតូ ពីក្រោយយ៉ាងពេញ ទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូកង់បី របួសធ្ងន់សន្លប់ស្តូកស្តឹង និងម៉ូតូកង់បីក្រឡាប់ផ្ងារជើងឡើងលើ ហើយក៏រថយន្តបង្កហេតុនេះបើករត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូកង់បី ក្រឡាប់ផ្ងារជើងបណ្តាលឲ្យរបួសធ្ងន់ម្នាក់