ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ឃាត់ខ្លួន បុរសម្នាក់ ពីបទរំលោភសេពសន្ថវៈបានសម្រេចលើក្មេងស្រី (គ) ក្នុងគុម្ពចេក នៅរតនគិរី

ភ្ញាក់ផ្អើល ឃាត់ខ្លួន បុរសម្នាក់ ពីបទរំលោភសេពសន្ថវៈបានសម្រេចលើក្មេងស្រី (គ) ក្នុងគុម្ពចេក នៅរតនគិរី

ខេត្តរតនគិរី៖  នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំធ្វើការឃាត់ខ្លួនបញ្ជូន

ទៅសាលាដំបូងខេត្តពីបទរំលោភសេពសន្ថវៈបានសម្រេចលើក្មេងស្រីពិការភាព(គ)ក្នុងគុម្ពចេក។

ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើក្មេងស្រីរងគ្រោះ នៅវេលាម៉ោង១៥ៈ០០នាទីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០ ត្រង់ចំណុចគុម្ពចេក ក្នុងការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះឈ្មោះ ព្រឹម អេន ហៅមើម អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចម្ការរចេកក្រុមហ៊ុនខាងលើ មានទីលំនៅបណ្តោះអាសន្ននៅភូមិឃុំកើតហេតុ។

ចំណែកជនរងគ្រោះឈ្មោះមានអាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាមជានារីក្រមុំពិការភាព(គ) មានទីលំនៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើដែរ។

ក្រោយពីទទួលបណ្តឹងផ្ទាល់មាត់ពីម្តាយជនរងគ្រោ កម្លាំងជំនាញក៏បាន ចុះធ្វើអន្តរាគមន៍ភ្លាម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនាំមក កាន់ទីបញ្ជាការ កងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំ រួចទើបបញ្ជូនទៅជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya