ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » លោកស្រី ឱ វណ្ណឌីន ៖ ករណីព្រះសង្ឃឡើងកម្តៅលើស «៣៧.៧អង្សារ» សង្ស័យគ្រុនផ្តាសាយធំ មានជាងពាក់កណ្តាលបានជាសះស្បើយ

លោកស្រី ឱ វណ្ណឌីន ៖ ករណីព្រះសង្ឃឡើងកម្តៅលើស «៣៧.៧អង្សារ» សង្ស័យគ្រុនផ្តាសាយធំ មានជាងពាក់កណ្តាលបានជាសះស្បើយ

 (ភ្នំពេញ)៖  នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ មានព្រះអាការ:រោគដូចជា ក្តៅព្រះកាយ លើសពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរជាដើម។ អាការៈរោគនេះបានកើតមានឡើងប្រមាណ ៥-៦ថ្ងៃមកហើយ។ តែព្រះសង្ឃជាងពាក់កណ្តាលដែលលេចចេញអាការៈរោគនេះ បានជាសះស្បើយហើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ករណីព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលលេចអាគារៈរោគក្តៅព្រះកាយលើសពី ៣៧.៥អង្សារសេនោះ ត្រូវបានសន្និដ្ឋានជំហ៊ានដំបូងជាជំងឺផ្តាសាយធំ។

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រះសង្ឃដែលនៅមានរោគសញ្ញាមិនទាន់ជានៅឡើយ

២១អង្គ ត្រូវបានក្រុមគ្រូពេទ្យខេត្តបាត់ដំបង យកវត្ថុសំណាកទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ ហើយកំពុងរង់ចាំលទ្ធផល។

បើតាមលោកស្រី ឱ វណ្ណឌីន ព្រះសង្ឃដែលនៅអាពាធនោះ មានការវិវត្តទៅរកភាពល្អប្រសើរវិញហើយ។ លោកស្រីអ្នកនាំពាក្យបានគូសបញ្ជាក់ថា តាមការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យកើតជំងឺគ្រុនផ្តាសាយធំ។

ដោយមើលឃើញថា នៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពលរដ្ឋយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួង។

ដើម្បីការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ ការចម្លងគរុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យបន្តយកចិត្តទុកដាក់អនុវត្តវិធានការការសាមញ្ញៗដូចខាងក្រោម៖

១៖ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ និងត្រូវឆាន់ ឫពិសារទឹក ក្តៅដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ
២៖ ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ។ មិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វេីក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម
៣៖ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ
៤៖ ព្រះសង្ឍអាពាធ ឬបុគ្គលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់
៥៖ ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រេីប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរ និងចៀសវាងការសេពគ្រឿងញៀន៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya