ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសព នំាគ្នាភ័យរត់ឡើងព្រលឹងចុងសក់ នៅភ្នំពេញ

ប្រទះឃើញសាកសព នំាគ្នាភ័យរត់ឡើងព្រលឹងចុងសក់ នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅទីទួលមួយកន្លែងក្បែរវត្តអង្គមុនី ក្នុងភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រឿង ការី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានសតិមិនប្រក្រតី មួយរយ:រស់នៅមិនពិតប្រាកដធ្លាប់មានទីលំនៅនៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ មានប្រពន្ធទី១ឈ្មោះ រឿង សាវុន ភេទស្រី អាយុ៥៣មានកូន៧នាក់ ស្នាក់នៅភូមិទួលសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ។ ប្រពន្ធទី២ មិនត្រូវបានស្គាល់ឈ្មោះមាន កូន២នាក់នៅ ភូមិ គោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពព័ត៌មានឱ្យដឹងថា បានក្លាយជាជនដែលគ្មានទីជម្រក ជាយូរមកហើយពេលខ្លះគេឃើញគាត់នៅក្នុងវត្តពេលខ្លះ ឃើញនៅកន្លែងផ្សេងគ្មានទីជម្រកពិតប្រកដនោះទេ។  គាត់ធ្លាប់មានប្រពន្ធចំនួន២នាក់ដូចរៀបរាប់នេះ តែប្រពន្ធទី១បានលែងលះគ្នា ប្រជាង១០ឆ្នាំហើយរីឯប្រពន្ធទី២ គេមិនដឹងថាគាត់លែងលះគ្នាប៉ុន្មានឆ្នាំទេ ខណ្ឌដែលមានជម្លោះក្នុងគ្រួសារ បុរសខាងលើចង់វិលមកប្រពន្ធដើមក៏ប្រពន្ធ ដើមមិនទទួលចង់វិលរកប្រពន្ធចុង ប្រពន្ធចុងក៏មិនទទួលក៏ក្លាយទៅជាមនុស្ស ដែលតែលតោល រកទីពុំនាក់ ស្នាក់អាស្រ័យគ្មានមិនដឹងថាមុនពេលស្លាប់ គាត់អត់បាយក្រហាយទឹក យ៉ាងណាទេបានដាច់ខ្យល់ស្លាប់ ក្នុងគម្ពោធព្រៃដោយគ្មានអ្នកដឹង។

ប្រភពព័ត៌មាន ពីលោកកែវ ចក់ ជាមេភូមិទួលពន្សាំងបានឱ្យដឹងថានៅមុន ពេលគាត់និងប្រពន្ធបានដឹកគោចេញពីផ្ទះ ដើម្បីទៅចងឱ្យស៊ីស្មៅ ស្រាប់តែដើរមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញសាកសពនេះខ្លាចផងភ័យផង ក៏ដឹកគោទៅចងកន្លែងផ្សេង ទៅរាយការប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យ។

រឿងដែលគួរឱ្យសង្វេគនោះ គឺនៅពេលគាត់បាត់បង់ជីវិត គ្មានប្រពន្ធកូនណាចេញមុខធ្វើបុណ្យសពឡើយ។ តែគេមិនដឹងថា បងប្អូនបង្កើតនៃសពបានដឹងដំណឹងនេះដែរឬក៏អត់នោះទេ។
ដោយសារគ្មានគ្រួសារចេញមុខធ្វើបុណ្យសពបុរសនេះ បន្ទាប់ពីសមត្ថកិច្ចពិន្យ រួចបានប្រគល់ឱ្យមន្ត្រីខាងសាលាសង្កាត់ពន្សាំបូជានៅវត្តអង្គមុនី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya