ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​

ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​

បន្ទាយមានជ័យ ៖  ប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក ថា លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​..!!

ដោយគ្រាន់​តែ​ដឹក​ឈើក្ដារ​បន្ទះយកទៅ​ធ្វើ​ផ្ទះ​ចំនួន​ ៨០​ សន្លឹក​ជាង​ ដែល​គ្មាន​លិខិត​អនុញ្ញាត​ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ចំនួន​ ៣​ ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ ។

ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ បានអោយដឹងថា​ បទល្មើស​ដឹកជញ្ជូន​ព្រៃឈើ​បែបនេះ​ មិនមានទោស​ជាប់​ពន្ធនាគារ​ទេ​ គឺ​គ្រាន់​តែ​ ពិន័យ​អន្តរការណ៍តែប៉ុណ្ណោះ​ (​ មាត្រា​ ៩៦​ ច្បាប់​ស្ដីពី​ព្រៃឈើ​ )​ ។ នគរបាល​មាន​សិទ្ធិ​រាយការណ៍​ ឬ​ ចាប់​ឃាត់​ខ្លួន​អំពី​បទល្មើស​ព្រៃឈើ​ តែត្រូវ​ប្រគល់​អោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែលមាន​និតិសម្បទាជាមន្ត្រី​នគរបាល​យុត្តិធម៌​ ។ បើ​នគរបាល​ចាប់ឃាត់ខ្លួន​ និង​ រក្សា​ទុក​ វត្ថុតាង​ឈើក្ដារ​នេះ​ដោយមិនរាយការណ៍​ ឬ​ បញ្ជូន​ទៅ​អោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ គឺ​ ល្មើស​នឹង​មាត្រា​ ៧៨​ ច្បាប់​​ ស្ដីពី​ ព្រៃឈើ​ ។

ហ៊ឹម​ ជិតភ្ជំហើយ​ សូម្បីតែ​ប្រែតក៏យមរាជ​ដោះលែង​ដែរ​ ចុះហេតុអ្វី​ប្រជាពលរដ្ឋ​មានកំហុស​តិចតួច​មានទោស​ត្រឹម​ពិន័យជាលុយ​ បែរជាត្រូវចាប់ដាក់​ពន្ធនាគារ​ទៅវិញ​ …? ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya