ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ស្រវឹងបើករថយន្ដបុករះម៉ូតូ៣​គ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល៦នាក់ នៅកំពង់ឆ្នំាង

គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ស្រវឹងបើករថយន្ដបុករះម៉ូតូ៣​គ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល៦នាក់ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង:   នៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៣ កញ្ញា ២០២០ ដែលបណ្ដាលឲ្យមនុស្ស ៦ នាក់រងរបួសធ្ងន់និងស្រាលនៅ ចំណុចស្ពានអលាំងត្រាច នៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ ៥៣ ស្ថិតនៅន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥និង២៦ ស្ថិតក្នុងភូមិសាស្រ្តភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្ត និងម៉ូតូ៣គ្រឿង បើកបរក្នុងដំណើរ ច្រាសទិសគ្នា (ម៉ូតូទាំង៣គ្រឿង បើកក្នុងពីទិសដៅពីខាងកើត ទៅទិសខាងលិច។ រីឯរថយន្តម៉ាកកានរីគូទស្វិត ពណ៌ក្រហម ពាក់ផ្លាកលេខ ង.៦១៧១ ភព២ បើកចេញពីទិស

ខាងលិច ទៅទិសខាងកើត។) នៅពេលរថយន្តបើកទៅដល់ចំណុចខាងលើបានបុករះម៉ូតូ៣គ្រឿង បណ្តាលឲ្យរងរបួសអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរចំនួន៦នាក់ ប្រុស៥នាក់ ស្រី១នាក់ បានរងរបួសធ្ងន់និងស្រាលផងដែរ។

អ្នកបើកបររថយន្តឈ្មោះ សាយ ឧត្តមជីវ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិដំពាក់ពពូល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ឃាត់ខ្លួនអ្នកបើកបររថយន្តនេះ នាំយកមកពិនិត្យជាតិអាកុលដោយរកឃើញ ០.៥១ ហើយបានប្រគល់អ្នកបើកបររថយន្តឲ្យទៅជំនាញចរាចរណ៍ នាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងដើម្បីសួរនាំ ។

ដោយឡែកម៉ូតូនិងរថយន្ត ជំនាញនគបាលស្រុកបានដកហូតយកមក​រក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។
ដោយឡែកអ្នករងគ្រោះពុំត្រូវបានគេឲ្យដឹងឈ្មោះនិងអាសយដ្ឋាននៅឡើយទេ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya