ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡាន២ គ្រឿងបុកគ្នា ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់ នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ឡាន២ គ្រឿងបុកគ្នា ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់ នៅភ្នំពេញ

ភ្នំពេញ​ ៖​ បុរសម្នាក់ទំនងស្រវឹងស្រា​ បានបើករថយន្តកាមរីហាយប្រ៊ីដ យ៉ាងលឿនជ្រុលទៅ បុករថយន្តតូយ៉ូតាព្រូស​ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង​ បណ្ដាលឲ្យរងការខូច ខាតទាំងសងខាងយ៉ាងដំណំ​ និងធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់​ ។

​ កាលពីវេលាម៉ោង៥​ និង៣០នាទីល្ងាច​ ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ ​ ដំបូងមានរថយន្តម៉ាក​ TOYOTA​ PRIUS ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AB-7370 បើកដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់​ និងក្មេងម្នាក់​ជាប្រពន្ធនិងកូន តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីត្បូងទៅជើង​ក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាន​បុរសម្នាក់​សង្ស័យស្រវឹងស្រា​ខ្លាំង បាន បើករថយន្តមួយគ្រឿងម៉ាក​ CAMRY ហាយប្រ៊ីដ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-7757 ក្នងទិសដៅបញ្ច្រាសគ្នា​ រួចចូលមកគន្លងផ្លូវខាងរថយន្តTOYOTA PRIUS បុកចំបញ្ឆិតក្បាលរថយន្តព្រូសពេញទំហឹង​ បណ្ដាលឲ្យរថយន្តទាំង២គ្រឿងខូចខាត យ៉ាងធ្ងន់ ធ្ងរដាច់កាឡេកង់មុខផ្នែកខាងឆ្វេងរៀងខ្លួន និងធ្វើឲ្យស្ត្រីម្នាក់រងរបួសធ្ងន់​ និងកូនក្មេងម្នាក់​របួសស្រាល​ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល​របួស​ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya