ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ

គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ

កំពង់ស្ពឺ​: ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​និង​របួសធ្ងន់​ដោយសារ​រថយន្តបុក​ត្រូវបាន​លោក​អធិការនគរបាល​ស្រុក​សំ​រោងទង​ដោះលែង​ទាំង​ជនរងគ្រោះ​មិនទាន់​ទទួល​សំណង​បាននាំគ្នា​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​។​

តាមសម្តី​ស្ត្រី​ឈ្មោះ​ព្រហ្ម​ភ​ក្រ​ចិន្តា​ អាយុ​៣៨​ឆ្នាំ​ត្រូវជា​ម្តាយ​ជនរងគ្រោះ​បាន​ប្រាប់​ក្រុមអ្នកយកព័ត៏មានដឹងកាលពីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០នេះថា កូនស្រីរបស់គាត់​មានឈ្មោះ ឈឿន ស័ក្ក​ណា ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​ ​រស់នៅក្នុង​ភូមិ​អំពិល​ទឹក​ឃុំ​សំបូរ​ស្រុក​សំរោង​ទង​។​ត្រូវបាន​រថយន្ត​ម៉ាក​ស្តា​រិច​ពណ៌​ខ្មៅ​ពាក់ស្លាកលេខកំពង់ឆ្នាំង2A1434អ្នកបើកបរមានឈ្មោះ​ឈឿង សាមីត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ស្រះកែវ ​ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​។​

​អ្នករួមដំណើរ​មានឈ្មោះ​ស៊ូ​គ័​រ​ប៊ី​ន​(SHUGUOBIN)​ដែល​បាន​បុក​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HD0079​ បើកបរ​ដោយ​កូនស្រី​របស់គាត់​ឈ្មោះ​ឈឿន​ស័ក្ក​ណា​ដែល​ត្រឡប់​មកពី​សាលារៀន​វិញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១​ក្នុងទិសដៅ​ស្របគ្នា​។​ ​ស្ត្រី​ជា​ម្តាយ​បាន​បន្តថា ការដែលរថយន្តបុកនោះបណ្តាលកូនស្រីគាត់ប៉ើងធ្លាក់​ពី​ម៉ូតូ​បោក​ក្បាល​រងរបួស​ធ្ងន់​ហើយ​រថយន្ត​បង្ក​មិន​បង្អង់​ល្បឿន​នោះទេ​បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក់​ស៊ុយ​ស៊ូ​គី​ស្មា​កវី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CL2746​បើកបរ​ដោយ​ឈ្មោះ​រឿន​សុ​វណ្ណា​រី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​សុខា​ភិរម្យ​ឃុំ​លំហាច​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។ ​ដែល​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ត្រូវ​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្នំពេញ​។​ចំណែក​កូនស្រី​របស់គាត់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​គាត់​បាន​ដឹក​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​តែ​អកុសល​កូនស្រី​គាត់​ត្រូវបាន​ស្លាប់​តាំងពី​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៩​។​

​គួររំលឹកថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៨​ខែ​ខែឧសភា​ឆ្នាំ​២០១៩​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ត្រពាំង​គង​ ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​រំលង​បាន​មួយ​យប់​នៅព្រឹក​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៩​ក៏​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​ឈឿង​សាមីត​ត្រូវបាន​លោក​ឃុ​ត​សុផល​អធិការ​នគ​បាល​ស្រុក​សំរោង​ទង​ដោះលែង​ឱ្យមាន​សេរីភាព​ទាំង​ពួកគាត់​ជា​សាច់ញាតិជនរងគ្រោះមិនទាន់បានទទួលសំណងផង។ ​ទើប​គាត់​សំណូមពរ​ទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​ជាពិសេស​អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា ជួយមើលទង្វើលោកឃុតសុផលអធិការនគរបាល​ស្រុក​សំរោង​ទង​នេះ​ផង​។​មិនដឹងថា​លោក​ឃុ​ត​សុផល​ទទួល​សំណូក​ប៉ុន្មាន​ជា​ថ្នូរ​នោះទេក្នុង​ការដោះលែង​ជនសង្ស័យ​បើករថយន្ត​បង្ក​។ ទោះបី​ជាមាន​ដីកា​សម្រេច​ចេញពី​តុលាការ​ក៏ដោយ​តែ​លោក​ឃុ​ត​សុផល​ហាក់​ធ្វើ​មិនដឹង​មិន​ឪ​ឮ​ទាល់តែសោះ​។

​ក្នុងការ​លើកឡើង​និង​សំណូមពរ​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ ​បាន​ទូរស័ព្ទ​ទៅ​លោក ឃុ​ត​សុផល​អធិការនគរបាល​ស្រុក​សំរោង​ទង​សុំ​ការបកស្រាយ​ជុំវិញ​ការចោទប្រកាន់​រឿង​ដោះលែង​អ្នកបើកបរ​រថយន្ត​បង្ក​បុក​រហូតដល់​មាន​ស្លាប់​និង​រងរបួស​ធ្ងន់​។ ​លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​បន្ទាប់​សាច់ញាតិ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​រួចមក​លោក​ក៏បាន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​រួចហើយ​។​ ដោយ​ចៅក្រម​ស៊ើបសួរ​លោក​ពេជ្រ​ចិន្តា​បានចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ឈ្មោះ​ឈឿង​សាមីត​។ ​ទើប​លោក​បាន​បន្ត​ស្រាវជ្រាវ​ទៅដល់​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ដែលជា​ស្រុកកំណើត​របស់​ជនបង្ក​កាលពី​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៩​រហូតមកដល់​បច្ចុប្បន្ន​។​ ​

រឿងរ៉ាវ​ដ៍​ចម្រូងចម្រាស​នេះ​ត្រូវបាន​តុលាការ​កាត់​កំបាំងមុខ​ដោយ​ចៅក្រម​ជំនុំជម្រះ​ងួន​វុទ្ធី​,​លោក​វ៉ិ​តម​ឃៈ​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​,​លោក​លៀង​តុលា ក្រឡាបញ្ជី​សវនាការ បាន​ជំនុំជម្រះ​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនបង្ក​ឈ្មោះ​ឈឿង​សាមីត​ភ្លាមៗ ​និង​អ្នកទទួលខុសត្រូវ​រដ្ឋ​ប្បវេណី​។​ឈ្មោះ​ស៊ូ​គ័​រ​ប៊ី​ន​រួមគ្នា​សង​សំណង​ដល់​ដើម​បណ្តឹង។ឈ្មោះព្រហ្មភក្រចិន្តាត្រូវជាម្តាយ​ជនរងគ្រោះ​ឈឿន​សក្ក​ណា ចំនួន​៨០​លាន​រៀល​និង​ឈ្មោះ​សួស​សារឿន​ចំនួន​២០​លាន​រៀល និង​ច្រានចោល​ការទាមទារ​លើស​ពីនេះ​របស់​ដើមបណ្តឹង​៕ ដោយ៖វ៉ន ភាព

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya