នំពេញ ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ដ្រីរូបស្រស់ម្នាក់ដែលបានប្រគល់បេះដូងស្មោះជូនលោកឧត្ដមសេនីយ៍ យោធានិងបានជួលផ្ទះរស់នៅជាមួយគ្នាជាប្ដីប្រពន្ធលួចលាក់បានជាង មួយខែមក ហើយនោះពេលដឹងថា លោកឧត្ដមសេនីយ៍មានប្រពន្ធនិងកូនលែងលះគ្នាមិនទាន់ ដាច់ស្រេច ព្រមទាំងមានចរិតកាចសាហាវធ្វើឱ្យនាងភិតភ័យយ៉ាងខ្លាំងក៏សុំបែក ។ ប៉ុន្ដែលោកឧត្ដមសេនីយ៍គំរាមតាមទូរស័ព្ទថា “បើបែកផ្លូវគ្នាប្រយ័ត្នបាត់ខ្លួន” ហើយនាងក៏បានរត់មកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍ទួលសង្កែឱ្យ ជួយដោះ ស្រាយជាបន្ទាន់ ។ តាមប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលប៉ុស្ដិ៍ទួលសង្កែបានបង្ហើបឱ្យដឹងថាអស់រយៈពេល ជាងមួយខែមកនេះលោក ឧត្ដមសេនីយ៍យោធាដែលគេស្គាល់ឈ្មោះ ចាន់ ស្រ៊ុន អាយុ៤៨ឆ្នាំ បានទំនាក់ទំនង ស្នេហាជាមួយស្ដ្រីរងគ្រោះឈ្មោះ ក.ព.ស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
កាលពីវេលាម៉ោង៨និង៤៦ នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ រូបនាងបានទទួលទូរស័ព្ទពីលោកឧត្ដម សេនីយ៍ជាប្ដីអត់ខាន់ស្លាដោយពេលនោះនាងបានប្រាប់ថា សុំបែកគ្នាហើយ ព្រោះ នាងដឹងថាឧត្ដមសេនីយ៍រូបនោះមិនទាន់លែងលះជាមួយនឹងប្រពន្ធដើមគាត់ នៅឡើយទេ ។ ពេលនោះលោកឧត្ដម សេនីយ៍បានខឹងច្រឡោតរួចបានគំរាម នាងថា “បើ ហ៊ានបែកប្រយ័ត្នបាត់ខ្លួន” ។ ពាក្យគំរាមនេះនាងពុំដឹងថា លោកឧត្ដម សេនីយ៍ចង់ធ្វើអ្វីមកលើខ្លួននាងនោះទេ និងដោយម្យ៉ាងនាងមានការភិតភ័យ ដោយសារជំពាក់វាក់វិននឹងប្រពន្ធដើមក៏មកដាក់ពាក្យបណ្ដឹងនៅនគរបាល ប៉ុសិ៍ ទួលសង្កែដើម្បីជួយធ្វើអន្ដរាគមន៍និង ដោះស្រាយបញ្ហានេះឱ្យជ្រះស្រឡះតែ ម្ដងទៅ ៕