ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់

មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់

ខេត្តសៀមរាប: ឈ្មួញជើងខ្លាំងរកស៊ីដឹកឈើខុសច្បាប់ ពីនាក់ប្តីឈ្មោះ សាល ប្រពន្ធឈ្មោះចាន់ ពិតជាខ្លាំងហួសការស្មានមែន ដឹកឈើទាំងយប់ទាំងថ្ងៃដោយមិនញញើតខ្លាច មន្ត្រីជំនាញ ព្រៃឈើថ្នាក់ខេត្តសូម្បីតែបន្តិច ព្រោះបានបង់លុយអោយ មន្ត្រីខាងក្រោមរួចអស់ហើយ។

បើតាមប្រភពសេចក្តីរាយការកាលពី ថ្ងៃទី 12 ខែ 10 ឆ្នាំ 2020 នេះបានអោយដឹងថា ស្ត្រីម្នាក់ដែលមានឈ្មោះ ចាន់ និងប្ដីឈ្មោះ សាល គឺ តែងតែដើរប្រមូលទិញឈើ ខុសច្បាប់នៅតាមភូមិជារៀងរាល់ថ្ងៃមិនដែលលួសម្ដងណាឡើង ថែមទាំងទិញស្តុបឈើក្នុងភូមិនិមួយៗ ដែលនៅជិតព្រៃក្បែនោះទៀតផង។

ប្រភេទឈើដែលដឹកចេញពីតំបន់ព្រៃឈើរបស់ឈ្មួញជើងខ្លាំងប្តីប្រពន្ធទាំងពីនាក់នេះ គឺមាន ឈើស្រឡៅ ក្តារក្រាល និង ក្ដាវាយជញ្ជីង ឈើផ្ចឹង សសរ និងគ្រឿង រនូត។

ប្រភពបន្តទៀតថា ឈើដែលឈ្មួញបទល្មើសព្រៃឈើដុះស្លែពីនាក់ប្ដីប្រពន្ធទាំងពីរូបនេះបានដឹកជញ្ជូនឆ្លងកាត់ចេញពី ភូមិ ព្រះត្រពាំង ភូមិ កប់លាវ ភូមិ សង្កែធំ ភូមិ ស្នុកទ្រូ ភូមិចុងស្ពាន ដែលស្ថិតនៅក្នុងទឹកដី ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប រួចហើយដឹកយកទៅស្តុបរក្សាទុកនៅផ្ទះរបស់ខ្លួននៅភ្នំសង្ហា ស្រុកស្វាយលើ ខេត្តសៀមរាប និង ចែកចាយ លក់បន្តតាមដេពោធ៍ក្នុងស្រុកសូនិគមន៍ និងខេត្តសៀបរាបតែម្ដង ។

កន្លងមកគេឃើញឧគ្រ្គិឌជនព្រៃឈើប្ដីប្រពន្ធនេះ បានទំនាក់ទំនងខលអោយ ខាងមន្ត្រីរដ្ឋបាល ព្រៃឈើ និង មន្ត្រីបរិស្ថាន ខាងស្រុកស្វាយលើ មកជួប និង បង់លុយទៅតាម ចំនួន ម៉ែត្រគួបដែលត្រូវដឹកចេញពីក្នុងតំបន់ទឹកដី ក្នុងស្រុកជីក្រែង។

ទើបធ្វើអោយឈ្មួញប្ដីប្រពន្ធពីនាក់នេះបានចិត្ត សប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ដើម្បីធ្វើមានបានពីបទល្មើសព្រៃឈើ យ៉ាងអនាធិបតេ្យ ដោយមិនញញើតខ្លាចអ្វីទាំងអស់ ។
ដោយសារតែខ្លាចបាត់បង់ព្រៃឈើ សម្រាប់អោយក្មេងជំនាន់ក្រោយបានឃើញនិងបានស្គាល់ ទើបមហាជនដែលជាពលរដ្ឋល្អមួយចំនួនធំដែលរស់នៅតំបន់ក្បែរនោះ ស្នើដល់ លោក ឯកឧត្តម

ទា សីហា អភិបាលខេត្តសៀមរាប មេត្តាជួយ បញ្ជានិងដឹកនាំកំលាំង មន្ត្រីជំនាញខាងព្រៃឈើមកចុះបង្ក្រាប និងទប់ស្កាត់ ឈ្មួញឧគ្រ្គិឌបទល្មើសព្រៃឈើ ពីនាក់ប្ដីប្រពន្ធដែលជាឈ្មួញរកស៊ីឈើដុះថ្នឹមទាំងពីនាក់នេះផង កុំអោយ ព្រៃឈើរិតតែហិនហោចខ្ទេចខ្ទីអស់ជាងនេះថែមទៀត៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya