ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ចោរលួច​លុយ​ម្នាក់ ជាប់អន្ទាក់​ប៉ូលិស​ ​

ចោរលួច​លុយ​ម្នាក់ ជាប់អន្ទាក់​ប៉ូលិស​ ​

ពោធិ៍សាត់​៖ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវលំ​មួយ​ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ បងស្រី វ៉ាន់ ចាន់ថា អាយុ​៣០​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ​ជា​ម្ចាស់​លុយ​រស់នៅ​ភូមិ​កណ្តាល ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​អង្គុយ លក់ដូរ​ឥ​វ៉ាន់​នៅ​ផ្សារ​ក្រគរ​រវល់​ងាកឆ្វេង​ងាកស្តាំ​យក​ឥ​វ៉ាន់​ដែល​ខ្លួន​លក់​ជូន​ភ្ញៀវ​ហើយ​ដាក់​កាបូប​លុយ​នៅក្បែរ​ខ្លួន​ស្រាប់​តែមាន​ស្ត្រី​ម្នាក់​លួច​យក​កាបូប​លុយ​របស់គាត់​តែម្តង ភ្លាមៗ នោះ​ក៏មាន​ការ​ភ្ញាក់​ផ្អើ​រ​អ្នកលក់​ពេញ​មួយ​ច​ម្ហៀ​ង​ផ្សារ​និង​មាន​ការជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​ចាប់​ជនសង្ស័យ​បានតែ​ម្តង ។ លោក​វរសេនីយ៍ត្រី ប៊ិន វណ្ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​កម្លាំង​នគរបាល​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុខ ផល្លា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​វត្ត​លាប ឃុំ​ចំការ​សំរោង ខេត្តបាត់ដំបង ។ ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​លួច​លុយ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​ចំនួន​១០​លាន​រៀល ហើយ​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​ដើម្បី​បង្ក​សំណុំរឿង​បញ្ជូន​មកកាន់​ការិយាល័យ​កណ្តាល​នគរបាល​យុត្តិធម៌​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ហើយ​បញ្ជូន​ទៅកាន់​តុលាការ​សាលាដំបូង​ខេត្តពោធិសាត់​នៅ​ព្រឹក​ថ្ងៃទី​២៦ នេះ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ បើតាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ សុខ ផល្លា បាន​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​យកលុយ​ចំនួន​១០​លាន​រៀល​នៅ​ចំណុច​ខាងលើ​ពិតប្រាកដ​មែនហើយ​ចំពោះ​លុយ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya