កណ្តាល៖ កាលពីវេលាម៉ោង៥ ព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៤ នៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមិនស្គាល់ អត្តសញ្ញាណមានភិនភាគស្គម ខ្មៅស្លៀកខោ ជើងវែង ពណ៌ខ្មៅ ស្រោមជើងពណ៌ខ្មៅ ពាក់អាវ៣ជាន់មានពណ៌ត្រាវដៃវែង ពណ៌ស ឆ្នូតក្រហម និងពណ៌សដៃខ្លី អាយុប្រហែលជា ៥៥ឆ្នាំ។
លោក យ៉ន់ សំអូន នាយប៉ុស្តិ៍សំរោងធំបានអោយដឹងថា ករណីភ្ញាក់ផ្អើល នេះបន្ទាប់ពី ម្ចាស់រោងលក់ផ្លែឈើ ឈ្មោះចាន់ សុខន ភេទស្រីអាយុ៥៧ឆ្នាំ បានយកផ្លែឈើទៅលក់ ដូរ ដូច រាល់ដង ពេលទៅដល់តូបស្រាប់តែឃើញ មានមនុស្សដេកស្លាប់ក្នុងរោង ហើយរាយការណប្រាប់នគរបាលឲ្យចុះទៅពិនិត្យកន្លែងកើហេតុ។
សាកសពជនរង គ្រោះសមត្ថកិច្ចសម្រេចបញ្ចុះនៅក្នុងវត្តសំរោងក្អែរ រងចាំក្រុមគ្រួសា
មកទទួលយកទៅ ធើ្វបុណ្យ បើបងប្អូនណាបាត់ សមាជិកក្នុងគ្រួសារ ដែលមានភិនភាគដូច ខាងលើ សូមទំនាក់ទំនងមក នគរបាលប៉ុស្តិ៍សំរោងធំ៕