ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ទីតាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​៨​នាក់​ ​

ប៉ូលិស​បង្ក្រាប​ទីតាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​៨​នាក់​ ​

ភ្នំពេញ  ៖ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ។​
​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក ហោ លី​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ប៊​ន សំអាត ប្រធានការិយាល័យ បាន​ចុះ​ឡោមព័ទ្ធ​បង្ក្រាប​ទីតាំង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញឿ​ន មួយកន្លែង ឋិត​នៅផ្ទះ​លេខ​២៤B ផ្លូវ​លេខ​៦៦៦ ក្រុម​១ ភូមិ​១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស​ស្រី​ចំនួន​៧​នាក់ រួម​នឹង​វត្ថុ​មួយចំនួន ។​
ទីតាំង​ខាងលើ​មាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន លោក​ក៏បាន​សុំ​គោលការណ៍​ពី ព្រះរាជអាជ្ញា និង​សុំ​ការសហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចុះ​ឡោមព័ទ្ធ​បង្ក្រាប​ទីតាំង​ខាងលើ ។ លោក​បាន​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ រួមមាន ៖ ១-​ណៃ ម៉េង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ២-​អែល សារិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៣-​មាស ចិន្តា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​, ៤-​ច័ន្ទ ម៉ី​ម៉ី ភេទ​ស្រី អាយុ​២២​ឆ្នាំ​, ៥-​សេង សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៦-​ជុំ កញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ​, ៧-​ម៉ៅ លក្ខិណា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ និង​៨-​ម៉ៅ ស្រី​ខួច ភេទ​ស្រី អាយុ​២២​ឆ្នាំ រួម​នឹង​វត្ថុតាង​មាន​ម៉ា​ទឹកកក ជាង​២​ខាំ​, ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​១៣២​គ្រាប់​, កាំភ្លើងខ្លី​១​ដើម​ម៉ា​កឡុក​, រថយន្ត​មួយគ្រឿង ម៉ាក RAV4 មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-3923, ម៉ូតូ​១​គ្រឿង់​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ មួយគ្រឿង ពាក់​ស្លាក​លេខ​1CB-2754   ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya