ភ្នំពេញ ៖ នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៤ ។ តារាកំប្លែងរូបនេះបានបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូបានសន្យាសងសំណងដល់គ្រប់ភាគី ជនរងគ្រោះទាំងអស់នៅក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែសំណងដែលនឹងត្រូវទទួលបាននោះប្រហែលជាង៣ពាន់ដុល្លារប៉ុណ្ណោះ ។ លោកបញ្ជាក់ថា កន្លងមកភាគីជនរងគ្រោះទាំងអស់បានទាមទារសំណងចំនួន៥ពាន់ដុល្លារ ប៉ុន្តែក្រុមហ៊ុនកាំមីនកូអាចសងត្រឹម៤ពាន់ដុល្លារ ហើយចំនួនលុយទាំងអស់ដែលបានមកនេះគឺត្រូវចំណាយលើបញ្ហាផ្សេងៗ ហេតុនេះបើទូទាត់ទៅភាគីជនរងគ្រោះទាំងអស់បានត្រឹមតែជាង៣ពាន់ ដុល្លារប៉ុណ្ណោះ។
យ៉ាងណាក៏ដោយតារាកំប្លែងរូបនេះក៏ដូចភាគីជនរងគ្រោះទាំងអស់មិនបាន ធ្វើការជំទាស់ដល់សំណងដែលមិនបានដូចការទាមទារនេះឡើយ បញ្ហាសំខាន់ឲ្យតែមានការសងក្នុងកម្រិតសមរម្យណាមួយអាចទទួលយកបាននោះ គឺភាគីជនរងគ្រោះនឹងយល់ព្រម៕