ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, វិភាគ​នយោបាយ » ដូរៗ​ប្រយ័ត្ន​ប៉ះ​មេដឹកនាំ​ដូច នួន ជា

ដូរៗ​ប្រយ័ត្ន​ប៉ះ​មេដឹកនាំ​ដូច នួន ជា

ភ្នំពេញ៖ នួន ជា មានឈ្មោះ​ដើម ឡុង រួត និង ឡៅ បេង​គន បាន​ទៅ​បន្ត​ការសិក្សា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុងអំឡុង​ប្រទេស​ថៃ​ចូលមក​កាន់កាប់​ខេត្តបាត់ដំបង​លើក​ទី​២ នៅពេល​ជប៉ុន​ចូលលុក លុយ​ដល់​តំបន់​ឥណ្ឌូចិន​នៅ​ឆ្នាំ​១៩៤១ ហើយ​បាន​ចូល​ជា​សមាជិក​បក្សកុម្មុយនិស្ត​ថៃ​។

នួន ជា ជា​ក្មួយ​ប្រសា​របស់ ស៊ីវ ហេង ដែលជា​មេដឹកនាំ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​បង្កើត ឡើង​នៅ​ថ្ងៃ​២៨​ខែមិថុនា ឆ្នាំ​១៩៥១​។ ក្រោយពី​វិលត្រឡប់​មក​ស្រុក​ខ្មែរ​វិញ នួន ជា ក៏បាន​ចូលរួម ក្នុង​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ នៅក្នុង​ភូមិភាគ​ពាយ័ព្យ​ដែលមាន​មូល​សម្បត្តិ​ទទួលខុសត្រូវ​ខាង យោធា ឯ នួន ជា ទទួលខុសត្រូវ​ខាង​សេដ្ឋកិច្ច​។

នៅ​ថ្ងៃទី​៣០ ខែកញ្ញា​ឆ្នាំ​១៩៦០ ទូ សាមុត នួន ជា និង ប៉ុល ពត ធ្វើ​សន្និបាត​សម្ងាត់​ប្តូរ​ឈ្មោះ បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ទៅជា​បក្ស​ពលករ​វិញ ក្នុងនោះ ទូ សាមុត ជា​លេខា​បក្ស​និង នួន ជា ជា​អនុ​លេខា​បក្ស​។ មួយឆ្នាំ​ក្រោយមក ទូ សាមុត ត្រូវ​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​បំផុត​។ ថ្ងៃទី​២០-២១ ខែ កុម្ភៈ ឆ្នាំ​១៩៦៣ បក្ស​ពលករ​ធ្វើ​សន្និបាត​ជ្រើសរើស​មេ​ដឹក​នាំ​ថ្មី គឺ ប៉ុល ពត ត្រូវ​ឡើងជា​លេខា​បក្ស ឯ នួន ជា នៅតែ​អនុ​លេខា​បក្ស​ដដែល ហើយ​៣​ខែក្រោយ​មក​គឺ​នៅក្នុង​ខែឧសភា​ឆ្នាំ​១៩៦៣ ប៉ុល ពត និង អៀង សារី រត់​ចូល​ព្រៃ​។ នៅ​ឆ្នាំ​១៩៦៤ នួន ជា ក៏​រត់​ចូល​ព្រៃ​តាម ប៉ុល ពត និង អៀង សារី ដែរ​។

ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែមីនា​ឆ្នាំ​១៩៧០ ចលនា​តស៊ូ​របស់​ពួក​កុ​ម្មុយ​និ​ស្ត ដែល​សម្តេច នរោត្តម​សីហនុ​ឲ្យ​ឈ្មោះថា ពួក​ខ្មែរក្រហម​នោះ ក៏​ចាប់ផ្តើម​រីក​ធំធាត់​ជា​លំដាប់ ដោយមាន​ជំនួយ​ពី ពួក​យៀកកុង និង​ប្រើ​ព្រះកិត្តិនាម​សម្តេច​នរោត្តម​សីហនុ ជា​ប្រធាន​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ក្នុង ការធ្វើ​សង្គ្រាម​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់លោក​សេនាប្រមុខ លន់ នល់​។​

នៅ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​វាយ​ដណ្តើមយក​ក្រុងភ្នំពេញ ដោយ​ជោគ ជ័យ​។ ពេលនោះ​កងទ័ព​ខ្មែរក្រហម​បាន​បណ្តេញ​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ ក៏ដូច​ជា​នៅតាម​ទី​រួម​ខេត្ត ផ្សេងៗ​ទៀត ឲ្យ​ទៅ​រស់នៅ​តំបន់​ស្រុកស្រែ​ជនបទ​ព្រៃភ្នំ បង្អត់បាយ​ឲ្យ​លើក​ទំនប់​ជីក​ប្រឡាយ និង យកទៅ​សម្លាប់ចោល​យ៉ាង​សាហាវឃោរឃៅ​បំផុត​។​

ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ពិភពលោក​ទាំងមូល​បានចាត់ទុក​របប​កម្ពុ​ជា​ប្រជាធិ​ប​តេយ្យ​ពី​ឆ្នាំ ១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ថា​ជា​របប​ប្រល័យពូជសាសន៍ ហើយ​ពួក​មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់​គឺជា ឧក្រិដ្ឋជន​ប្រឆាំងនឹង​មនុស្សជាតិ​។​

ប៉ុន្តែ​ថ្មីៗ​នេះ នៅក្នុង​សវនាការ​តុលាការ​ខ្មែរក្រហម នួន ជា ដែលជា​អនុ​លេខា​ធិ​បក្ស​កុម្មុយនិស្ត​ក្នុង សម័យ​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​ប្រធានសភា​ប្រជាជន​ផងដែរ​នោះ បែរជា​និយាយថា​ការ​ជន្លៀស ប្រជាជន​ចេញពី​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥​នោះ មិនបាន​ធ្វើឡើង​ដោយ​ការ បង្ខិតបង្ខំ​ទេ ហើយក៏​គ្មាន​ការសម្លាប់​ប្រជាជន​អ្វី​ដែរ តែមាន​ហេតុផល​២​យ៉ាង គឺ​ទី​១ ខ្លាច​អាមេរិក ទម្លាក់​គ្រាប់បែក និង​ទី​២ មកពី​ការខ្វះ​ស្បៀង​។​

ពាក្យសម្តី​ប៉ុន្មាន​ខាងលើនេះ អតីត​ប្រជាជន​១៧​ខែមេសា ឬ​ប្រជាជន​ថ្មី ក្នុង​របប​កម្ពុជា​ប្រជា​ធិ​ប តេ​យ្យ​ទាំងអស់ ដែល​នៅ​រស់រានមានជីវិត​ដល់​សព្វថ្ងៃនេះ ប្រាកដជា​ដឹង​ច្បាស់​​គ្រប់ៗ​គ្នា​ថា តើ​ពេល នោះ ជាការ​ចាកចេញ​ដោយ​ចុង​កាំភ្លើង​ឬ​ដោយ​ការ​ស្ម័គ្រ​ចិត្ត ហើយ​តើ​មាន​អាមេរិក​មក​ទម្លាក់​គ្រាប់ បែក​ដូច​ពួក​ខ្មែរក្រហម​ភូតកុហក​បោកប្រាស់​នោះដែរ​ឬទេ​? ពិសេស​សួរថា តើ​មានការ​កាប់សម្លាប់ ប្រជាជន​ដែរ​ឬ​អត់​? ឬមួយ នួន ជា ចង់​និយាយថា គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត​ដូច កឹម សុខា ដែរ​។​

អ៊ីចឹង​បានជា​ថា អា​រឿង​ដូរៗ​នេះ មិនមែនជា​ការងាយស្រួល​ប៉ុន្មាន​ទេ ព្រោះ​បើ​ប៉ះ​លើ​មេដឹកនាំ​ថ្មី ដូច ប៉ុល ពត នួន ជា សុទ្ធតែ​ឆ្កួត​វង្វេង​ឡប់សតិ​គ្មាន​ដឹង​ខ្យល់​អ្វី​បន្តិច ដូច្នេះ​ប្រជាជន​ខ្មែរ​យើង​ច្បាស់ ជា​ត្រូវ​រលាយ​ហីន​ហោច​ម្តងទៀត​ជាមិនខាន​៕ ដោយ​៖ ម៉ា​រី​ណា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya