ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩ និង៣០នាទីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវ២ ក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
មុនពេលកើតហេតុ គេសង្កេតឃើញយុវជន២នាក់ បានជិះ ម៉ូតូសេស្មាស់ រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1S-5704 ធ្វើដំណើរក្នុងល្បឿនលឿន តាមបណ្តោយផ្លូវ ជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូស្មាស់រ៉េវ៉ូ បានបើក ប្រជែង ម៉ូតូរងគ្រោះ ដោយពុំបានបន្ថយល្បឿន គាប់ជួនម៉ូតូរងគ្រោះ ត្រូវបត់ស្តាំនោះ ក៏ទាក់នឹងដៃម៉ូតូ Fresh ពាក់ស្លាកលេខ 1A-2680 ក្នុងទិសដៅស្របទិសដៅគ្នា បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿង ដួលគរលើ គ្នា រងការខូចខាតទាំងសងខាង ចំណែកឯអ្នកបើកម៉ូតូស្មាស់រ៉េវ៉ូ មាន ឈ្មោះ ចន ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវរងរបួសធ្ងន់ ដោយបាក់ជើងឆ្វេង ហើយអ្នកជិះខាងក្រោយ ឈ្មោះ ឃួន អាយុ ១៦ឆ្នាំ រងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះ មកដឹកយក ទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភា្លមៗ រីឯម្ចាស់ Fresh មានឈ្មោះ កែត ថាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជាជាងសំណង់ រងរបួសស្រាល ស្នាក់នៅជិត កន្លែងកើតហេតុ ៕