ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ជញ្ជីង​ថ្លឹង​ឡាន​២​កន្លែង​នៅ​ខេត្តកំពត​ ប្រមូល​លុយ​ច្រក​បាវ​តែ​មិន​ថ្លឹង​ឡាន​

ជញ្ជីង​ថ្លឹង​ឡាន​២​កន្លែង​នៅ​ខេត្តកំពត​ ប្រមូល​លុយ​ច្រក​បាវ​តែ​មិន​ថ្លឹង​ឡាន​

​កំពត​៖​ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន​ពីរ​កន្លែង​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពត ដែល បង្កើតឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ សព្វថ្ងៃ គឺ​មិនមែន​ថ្លឹង​រថយន្ត​ដឹកទំនិញ​លើស​ចំណុះ​នោះទេ ផ្ទុយទៅវិញ​ជញ្ជីង​ថ្លឹង​រថយន្ត​ខាងលើ បាន​ក្លាយជា​ជញ្ជីង​ថ្លឹង​លុយ​និង​ថ្លឹង​តៃកុង​រថយន្ត​ចុះ​កត់ ឈ្មោះ​និង​ចំនួន​ជើង​រថយន្ត​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវ ដើម្បី​ទុក​ទូទាត់​បង់លុយ​ប្រចាំខែ​តាម​ចំនួន​ដឹក ជញ្ជូន​តិច​ឬ​ច្រើន​។​

​តាម​សេចក្តីរាយការណ៍​អ្នក​ខេត្តកំពត​ម្នាក់​បាន​ឲ្យ​ដឹងថា ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន​ពីរ​កន្លែង​នៅ ខេត្តកំពត​ទី​១​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​តានី ស្រុក​អង្គរជ័យ ទី​២​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ដោយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងពីរ​ទីតាំង​ខាងលើ​ដឹកនាំ​ដោយ​លោក​ពេជ្រ រដ្ឋា ជា​អនុប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពត​ជា​អ្នកទទួលខុសត្រូវ​។​ហើយ​កន្លងមក​ក្រុម​ជញ្ជីង​ទាំងពីរ​ទីតាំង​នេះ​គេ​គ​ម្រ​រ​ឃើញ​ចាប់​ឃាត់​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​លើស​ចំណុះ​ណាស់​។

គេ​ឧស្សាហ៍​ឃើញ​ក្រុម​តៃកុង​រថយន្ត នៅពេល​បើក​ឆ្លងកាត់​ទីតាំង​ជញ្ជីង​នោះ​ឈប់​រថយន្ត​ចុះ​ត​កន្ទុយ​គ្នា ខ្លះ​ចុះ​កត់​ឈ្មោះ​រថយន្ត​ឆ្លងកាត់ ដើម្បី​ទុក​ទូទាត់​លុយ​ប្រចាំខែ ចំពោះ​អ្នក​ដែល​ដឹកជញ្ជូន​ទៅមក​ប្រចាំថ្ងៃ ចំណែក​អ្នក​ដែល​យូៗ​បើក ឆ្លងកាត់​ម្តង​គឺ​ត្រូវ​បង់លុយ​ភ្លាមៗ​ទៅ​ឲ្យ​ពួកគេ​។

​សកម្មភាព​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​របស់​ក្រុម​ជញ្ជីង​ខាងលើ​នោះ​គឺមាន​ការចូលរួម​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​អភិបាលខេត្ត ខូ​យ ឃុន​ហ៊ួ​រ និង​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​លឹម សំបូរ ដោយ​អ្នក​ទាំងពីរ​ទទួលបាន​ផលប្រយោជន៍​រាប់សិប​លាន​រៀល​ក្នុង​១​ខែៗ​តាមរយៈ​ឈ្មោះ​ពេជ្រ រដ្ឋា ជា​រកលុយ​ជូន​។​ដោយសារតែ​មានការ​ឃុបឃិត​ពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​នោះ បានធ្វើ​ឲ្យ ក្រុម​ជញ្ជីង​ទាំងពីរ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បង្កើន​សកម្មភាព​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ឆ្លង​តា​ត់​ក្រុម​ជញ្ជីង​ទាំងពីរ​នេះ​គ្មាន​ខ្លាច​ច្បាប់​បន្តិច​ទាល់តែសោះ​។​

តួយ៉ាង​ដូចជា​លោក​ពេជ្រ រដ្ឋា នៅពេល​ទូទាត់ លុយ​ចែក​ថ្នាក់លើ​និង​ថ្នាក់ក្រោម​នោះ តែងតែមាន​អំនួត​ទៅកាន់​អ្នកផឹកស៊ី​ជាមួយ​ថា គាត់​ជាម​នុស្ស មាន​វាសនា​ខ្ពស់​រកស៊ី​មិន​ហត់​តែ​រក​ចំណូល​ចូល​ហោ​បៅ​ផ្ទាល់ខ្លួន​យ៉ាងតិច​៣០​លាន​រៀល​ក្នុង​មួយខែ​ហើយ​និយាយ​ក្អែ​ង​ក្អាង​ថា​រូបគេ​សព្វថ្ងៃ​ខ្លាច​តែ​ចៅហ្វាយខេត្ត​និង​ប្រធាន​មន្ទីរ​របស់គេ​តែ​ពីរ​នាក់ ក្រៅពីនោះ​មិន​ខ្លាច​នរណា​ទាំងអស់​។ បើ​មាន​ស្ថាប័ន​ណាមួយ​ចង់​ចាត់ការ​លើ​រឿង​អំពើពុករលួយ​របស់គេ​ក៏​គេ​មិន​ខ្វល់​ដែរ ព្រោះ​មាន​ចៅហ្វាយខេត្ត​និង​ប្រធាន​មន្ទីរ លឹម សំបូរ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ដែល​ល្មមៗ​មិន អាចមាន​អ្នក​ប៉ះពាល​បានទេ​។​

​រីឯ​ចំណែក​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធុន​ធ្ងន់​វិញ បាន​អះអាងថា​ក្រុម​ជញ្ជីង​ទាំងពីរ​កន្លែង​ខាងលើ​ឲ្យ​តែ​អ្នករកស៊ី​បង់លុយ​ឲ្យ​ពួកគេ​តាម​ការទាមទារ​នោះ ទោះបី​ដឹកទំនិញ​លើស​ប៉ុណ្ណា​ក៏​ពួកគេ​មិន​ថ្លឹង​ដែរ ប៉ុន្តែ​ផ្ទុយទៅវិញ ទោះ​ដឹកទំនិញ​មិន​គ្រប់​ចំណុះ​ក៏ដោយ​ឲ្យ​តែ​មិន​បង់លុយ​គឺ​ត្រូវតែ​គេ​ហៅ​ថ្លឹង​ខាត ពេលវេលា​ដូច្នេះ​បង្ខំចិត្ត​ត្រូវតែ​បង់លុយ​ឲ្យ​ពួកគេ​។

បញ្ហា​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​បើ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ជាពិសេស​អង្គភាព​ប្រ​ឆាំ​អំពើពុករលួយ​មិន​ប្រញាប់​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទេនោះ ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងពីរ​នេះ​លែង​ហៅថា ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ចំណុះ​ទៀតហើយ គឺ​នឹង​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​និង​ថ្លឹង​តៃកុង​រថយន្ត ហើយ​ផ្លូវ​នឹង​ខូច​កាន់តែ​ធ្ងន់ធ្ងរ រដ្ឋ​ធ្វើ​ផ្លូវ​អស់​លុយ​បំផ្លាញ​សេដ្ឋកិច្ចជាតិ​ដោយសារតែ​អំពើពុករលួយ នេះ​ជាមិនខាន​៕ ហេង មានជ័យ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya