ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ

ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនព្រមបង្រ្កាបទីតាំងល្បែង ស៊ីសងនៅត្រង់ចំណុចភូមិព្រៃផ្តៅឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

ពលរដ្ឋឈ្មោះណុប​​​​ចាន់ភេទប្រុសអាយុ៧៦ឆ្នាំ រស់នៅភូមិព្រៃផ្តៅឃុំត្រពាំងគងស្រុក សំរោងទងបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃទី១កញ្ញាឆ្នាំ២០២០នេះ។ សព្វថ្ងៃល្បែងស៊ីសងក្នុងភូមិព្រៃផ្តៅមានទីតាំងរាប់សឹបកន្លែងដោយយកឡេះជ្រកក្រោម

អាជ្ញាប័ណ្ណឆ្នោតខ្មែរ។ តែផ្ទុយទៅវិញទីតាំងទាំងអស់នោះ បើកល្បែងប្រជល់មាន់តាម ទូរទស្សន៍ខ្សែកាប និងផ្នាល់ប្រដាល់ខ្មែរប្រដាល់ថៃមួយគូៗរាប់ម៉ឺនរៀលហ៊ោកញ្ចៀវ រំខានដល់ការសម្រាកពេលថ្ងៃរបស់ពួកគាត់។ គាត់បានបន្តថាទោះបីជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចអោយមកបង្ក្រាបយ៉ាងណាក៍

ដោយហាក់មិនអើពើទាល់តែសោះ ពួកគាត់មានការសង្ស័យថា សមត្ថកិច្ចបានទទួល សំណែនគេហើយមើលទៅបានជាមិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនេះ។

ប្រជាពលរដ្ឋបានសំណូមពរទៅនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជួយមើល លោកឃុតសុផល អធិការដ្ឋាននគបាលស្រុកសំរោងទង មិនព្រមបង្ក្រាបទីតាំងល្បែងស៊ីសងរីចដូនផ្សិតក្នុងភូមិស្សាសស្រុកសំរោងទង ដែលកំពុងបង្កអសន្តិសុខជារៀងរាល់ថ្ងៃ ឱ្យត្រូវនិងគោលនយោបាលភូមិឃុំមាន សុវត្តិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya