ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ក្រុមឈ្មួញឈើដឹកតាមម៉ូតូ ចេញពីភូមិតាំងជីកកំពុងកកស្ទះ នៅចំណុចក្រុមហ៊ុន ៧មករា ផារី និងខាងក្រោយក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ៧០៧ ពាមអូរសាថី

ក្រុមឈ្មួញឈើដឹកតាមម៉ូតូ ចេញពីភូមិតាំងជីកកំពុងកកស្ទះ នៅចំណុចក្រុមហ៊ុន ៧មករា ផារី និងខាងក្រោយក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ៧០៧ ពាមអូរសាថី

ខេត្តរតនគិរី:  ក្រុមឈ្មួញឈើដឹកតាមម៉ូតូចេញពីភូមិតាំងជីកកំពុងកកស្ទះនៅចំណុចក្រុមហ៊ុន ៧មករា ផារី និងខាងក្រោយក្បែប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ៧០៧ ពាមអូរសាថី នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹង ក្រុមអ្នកភូមិបានឲ្យដឹងថា ម៉ូតូដឹកឈើដែលសម្រុកចេញពីភូមិតាំងជិឃុំញ៉ាងខាងលើនេះ គឺបានធ្វើសកម្មភាព ដឹកជញ្ជូនកាលពីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ចេញពីភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី។

ប្រភពពីក្រុម ឈ្មួញឈើតាំងជីកវិញបានឲ្យដឹងថា ពួកគាត់កំពុងខឹងសម្បា និងអស់លោក នគរបាលបុស្តិ៍ការពារព្រំដែនពាមអូរសាថី ៧០៧ និងទាហាននៅទីបញ្ជាការកង អនុសេនាតូចទី២(ផាសាវ)យ៉ាងខ្លាំង ព្រោះតែពួកគាត់បានបង់លុយឲ្យសមត្ថកិច្ចខាង លើជាប្រចាំរាល់ការដឹកជញ្ជូនឈើឆ្លងដែនតាមច្រករបៀងប៉ុស្តិ៍ខាងលើនេះ ក្រុមឈ្មួញ ម៉ូតូដឹកឈើបានបន្តឲ្យដឹងថា ក្នុងមួយម៉ូតូគឺបង់លុយមិនក្រោមពីសែសិបប្រាំម៉ឺនរៀល (៤៥០០០០៛)នោះទេ ចំពោះឈ្មួញខ្មែរ ចំណែកឈ្មួញជនជាតិវៀតណាមដែលចាំទិញយកឈើពីច្រករបៀងប៉ុស្តិ៍នេះ សមត្ថកិច្ចត្រូវកំណត់ឲ្យបង់ឈើក្នុង ១ម៉ូតូត្រូវបង់១លាន៥០ម៉ីន
(លុយវៀតណាម)។
លោក នឹន ណា (ហៅប៊ិច)មេប៉ុស្តិ៍នគរបាលវរសេនាតូចការពារព្រំដែនគោកពាមអូរសាថី៧០៧ បានឲ្យដឹងថា ឈើដែលដឹកតាមម៉ូតូចេញមកពីភូមិ តាំងជិ ខាងលើនេះ លោកមិនឲ្យឆ្លងកាត់តាមប៉ុស្តិ៍លោកនោះទេ ពេលនេះ ក្រុមឈ្មួញឈើទាំងនេះកំពុង(កកស្ទះនៅក្នុងព្រៃក្បែរៗប៉ុស្តិ៍របស់លោក។ បើទោះជាដូចច្នេះក្តី ប្រជាពលរដ្ឋក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស បានស្នើសុំឲ្យ គណៈកម្មការបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ និងសមត្ថកិច្ចអជ្ញាធរមូលដ្ឋាន មេត្តាពិនិត្យនិងបង្រ្កាបផង កុំបណ្តែតបណ្តោយរហូតដល់ថ្នាក់កកស្ទះ ប៉ុណ្ណឹងហើយនៅមិនបង្រ្កាបបានទៀតនោះ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya