ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្រសួង​អប់រំ​តម្រាយ​ផ្លូវ​សម្រាប់​ការអភិវឌ្ឍ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​ប្រទេស​កម្ពុជា​

ក្រសួង​អប់រំ​តម្រាយ​ផ្លូវ​សម្រាប់​ការអភិវឌ្ឍ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី ១១ កក្កដា នេះ បានរៀបចំ​នូវ​ចក្ខុ​វិស័យ​ឆ្នាំ ២០៣០ ថ្នាក់​ឧ​ត្ត​មសិ​ក្សាក​លើក​ទី​១ ស្តីពី តម្រាយ​ផ្លូវ​សម្រាប់​អភិវឌ្ឍន៍​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា ដោយមាន​វត្តមាន​ចូលរួម​របស់​មន្ត្រី​ក្រសួង​អប់រំ​ជាន់ខ្ពស់ លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ម៉ក់ ង​យ អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា ព្រមទាំង​តំណាង​ដៃគូ​អភិវឌ្ឍន៍ World Bank និង​បណ្តា​សាកល​វិទ្យាល័យ ​(​រដ្ឋ និង ឯកជន​) នានា​ពាក់ព័ន្ធ​ប្រមាណ​ជា ២៣០ រូប​ទៀត​។

​លោក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា ម៉ក់ ង​យ បាន​មានប្រសាសន៍ថា ទាក់​ទង​ទៅនឹង​វេទិកា​លើក​ទី​១ នេះដែរ គឺមាន​គោលបំណង​ផ្តោត​សំខាន់​លើ​ប្រធាន​បន្ទាន់ និង​ជាក់លាក់​នានា​មួយចំនួនធំ​ដែលមាន​ការពាក់ព័ន្ធ ក៏​ជា​ចំណុច​ប្រឈម​ជាមួយ​ឧ​ត្ត​ម​សិ​ក្សា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ឬ​ចែករំលែក​មតិយោបល់​ប​ទ​ពិសោធន៍​រួមគ្នា​សែ្វ​ងរ​ក​ដំណោះស្រាយ និង​ដៃគូ​សហការ​លើ​វិស័យ​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។

​លោក​បន្តថា ឆ្លើយតប​ទៅនឹង​តម្រូវការ និង​គោលបំណង​ដើម្បី​បង្កើត​នូវ​ការយល់ដឹង​យ៉ាង​ទូលំទូលាយ​មួយ​អំពី​ទំនាក់ទំនង​រវាង​ឧ​ត្ត​មសិ​ក្សា​ក៏ដូចជា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ហើយ​បង្ហាញ​ពី​ទស្សនៈទាន​មួយៗ​ពាក់ព័ន្ធ​ទៅនឹង​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ចក្ខុវិស័យ​ឆ្នាំ ២០៣០ សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​មេ​២០១១​ដល់ ២០១៣​។ ជាមួយគ្នា​នោះ ការចែក​រំលែក​នូវ​គោលនយោបាយ​អប់រំ​ធំៗ​មួយចំនួន​ដែល​បាន​រកឃើញ​ពី​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​។

​ដោយឡែក លោក Alassane Sow បាន​លើកឡើងថា ឧ​ត្ត​ម​សិក្សា​ដើរតួនាទី​យ៉ាង​សំខាន់​​លើ​វិស័យ​អប់រំ ជំនាញ​នៃ​ការសិក្សា​ស្រាវជ្រាវ​ជាមួយនឹង​បច្ចេកវិទ្យា និង​ការ​ពង្រីក​​បច្ចេកទេស​ថ្មីៗ​ទាក់ទង​បង្កើត​ផលិតភាព​ចលករ​ដ៏​សំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍ​នៃ​ផ្នែក​សេដ្ឋកិច្ចជាតិ​។ រីឯ​ចំនួន​បណ្តា​សាកលវិទ្យាល័យ​រដ្ឋ ឯកជន ឃើញថា​មាន​ចំនួន​កើនឡើង​ច្រើន​លើ​ការចូលរួម​បង្កើន​គុណភាព ប្រសិទ្ធភាព និង​បរិមាណ​លើ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។

​ថ្លែង​បើក​អង្គ​វេទិការ​ចក្ខុវិស័យ​លើក​ទី​១ លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បានឱ្យដឹងថា​ចក្ខុ​វិស័យ​អប់រំ​ផ្នែក​ឧ​ត្ត​មសិ​ក្សា​ឆ្នាំ ២០៣០ យើង​មិន​ធ្វើឡើង​ដោយ​ខ្លួនៗ​នោះទេ គឺមាន​ការចូលរួម​ពី​បណ្តា​ស្ថាប័ន​វាយតម្លៃ​គុណភាព​អប់រំ តំណាង​សាកល​វិទ្យា​ល័យ​រដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍ​វិស័យ​អប់រំ​។​

​លោក​រដ្ឋលេខាធិការ​បន្ត​ថា វេទិកា​នា​ថ្ងៃនេះ ជាការ​ផ្តល់ឱកាស​ដល់​តំណាង​ដៃគូ​រួម​ផ្តុំ​នូវ​បញ្ញា​ដើម្បី​ពិនិត្យ ឡើងវិញ​នៃ​តម្រាយ​ផ្លូវ​វិស័យ​ឧ​ត្ត​មសិ​ក្សា​ឱ្យស្រប​ទៅនឹង​និន្នាការ​របស់​​ប្រទេស​ជាត​យើង​ផង ហើយ​ឱ្យស្រប​ជាមួយ​និន្នាការ​ថ្នាក់​តំបន់​សហគមន៍​អាស៊ាន​។​

​លើសពីនេះ​ទៀត ដើម្បី​ធានា​ឱ្យបាន​នូវ​ការអភិវឌ្ឍ​ធនធាន​បញ្ញា​និង​ការផ្តល់​ធនធាន​មនុស្ស​ប្រកបដោយ​គុណភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ចកម្ពុជា​។

​បើ​យោងតាម​តួលេខ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា​ចំនួន​សិស្ស​និស្សិត​​ចូលរៀន​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ឯកជន​គឺមាន​ចំនួន​កើន​ពី ៤៦៣៩៥ នាក់​​ឆ្នាំ​សិក្សា ២០០៨-២០០៩ ទៅដល់ ៨៤០៣៥ នាក់​នៅ​ឆ្នាំ​សិក្សា ២០១៣-២០១៤៕ ដោយៈ មករា​តូច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya