ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បែកធ្លាយ ! រឿងប៉ូលិសប៉ុស្ត៍រដ្ឋបាលសង្កាត់និមិត្តឈ្មោះ ឬទ្ធិ ពិសិដ្ឋ លួចបាញ់យុវជនម្នាក់ពីក្រោយខ្នង ប​ណ្ដា​ល​ឲ្យរងរបួសធ្ងន់ នេះជាការបាញ់សម្លាប់ដោយ​ចេតនាឬយ៉ាងណា? នៅបន្ទាយមានជ័យ

បែកធ្លាយ ! រឿងប៉ូលិសប៉ុស្ត៍រដ្ឋបាលសង្កាត់និមិត្តឈ្មោះ ឬទ្ធិ ពិសិដ្ឋ លួចបាញ់យុវជនម្នាក់ពីក្រោយខ្នង ប​ណ្ដា​ល​ឲ្យរងរបួសធ្ងន់ នេះជាការបាញ់សម្លាប់ដោយ​ចេតនាឬយ៉ាងណា? នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ទើបនឹងបែកធ្លាយករណីនគរបាល​ម្នាក់នៅប៉ុស្តិ៍បានបាញ់ទៅលើ យុវជនម្នាក់ពីក្រោយបណ្តាលឲ្យធ្លាយមកម្ខាងរងរបួសឆ្ងន់។ កាលពីថ្ងៃទី២៧សីហា​២០២០ ​មានករណីនគរបាលម្នាក់ឈ្មោះ​ ឫទ្ឋិ​ ពិសិដ្ឋ​ ជាអនុសេនីយ៍ទោមន្ត្រីប្រចាំការ​ប៉ុស្តិ៍និមិត្តសង្កាត់

និមិត្ត​ក្រុងប៉ោយប៉ែតបានបាញ់​ទៅ​លើយុវជនម្នាក់ដែលមានឈ្មោះ​ នាង​ មករា​ ភេ​ទ​ប្រុស​អាយុ២១ឆ្នាំរស់នៅភូមិនិមិត្ត១សង្កាត់និមិត្ត​ក្រុងប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ។

ហេតុការនះបានកើតឡើង នាម៉ោងប្រមាណជាង១០​យប់នាថ្ងៃទី២៧​សីហា​ឆ្នាំ​២០២០។ ម្តាយជនរងគ្រោះមានឈ្មោះ​ ចាន់​ ធី អាយុ៥២ឆ្នាំបានរាបរាប់ប្រាប់ឲ្យដឹងថា ក្នុងយប់កើតហេតុការនោះគាត់បានឃើញ ប៉ូលិស២នាក់ដើរចូលមក​ហើយក៍លួចបាញ់ ១គ្រាប់តែម្តងក្រោយពីការបាញ់ប្រហារទៅលើកូនគាត់​បណ្តាលឲ្យរងរបួសធ្ងន់​រួចដល់ម៉ោង ប្រមាណជា១២, ០០នាទីក៍បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ក្រុងសិរីសោភណ្ឌ​ម្តាយជនរងគ្រោះបានបន្តថា​ករណីដែលប៉ុនប៉ងបាញ់សម្លាប់ទៅលើរូបកូនគាត់នោះ មិនទាន់បានដោះស្រាយទៅតាមផ្លូវច្បាប់ឡើយ។

​ឯកសារដែលកំណត់ហេតុនោះត្រូវបានបញ្ជូនទៅលោក​ឧត្តមសេនីយ៍​ទោ​ (អាត់ ខែម)​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យអស់ហើយ ​បើចង់បានទៅយកនៅខេត្តទៅ ខាងប៉ុស្តិ៍អត់បានរក្សាទុកឡើយ។

រហូតមកថ្ងៃទី២៩សីហា​នេះ ខាងលោកអធិការនគរ​បាលក្រុងប៉ោយប៉ែត​មិនទាន់បានបញ្ជាក់ករណីខាង​លើនោះ​ឡើយ​ហើយជនដៃដល់ក៍មិនដឹងថា ត្រូវចាប់ខ្លួនឫរត់គេចខ្លួនដល់ទីណានោះដែរចឹងរង់ចាំលោកអធិការ​នគរបាលក្រុងប៉ោយប៉ែត​ចេញមុខបំភ្លឺ​ ទើបដឹងការពិត។

ប្រភពប្រាប់ថា ​មានផ្កាយ៣ម្នាក់​នៅ​ពីក្រោយខ្នង​បាន​រត់ការបិទព័ត៌មាននឹងបិទសំណុំរឿង ។

ទោះយ៉ាងណាក្តី ករណីការបាញ់ប្រហាទៅលើយុវជននោះមិនទាន់ដឹងពី មូលហេតុកើត ពីអ្វីឡើយតែមហាជនដាក់ជាសំណួរថា នេះជាការបាញ់សម្លាប់ដោយ​ចេតនាឬយ៉ាង ណា?ពួកគាត់បន្តថា ហ្នឹងបន្តតាមដាន​រឿងនេះយ៉ាងយកចិត្តទុកដាក់បំផុតថាតើលោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យហ្នឹងមានវិធានការ បែបណាទៅលើកូនចៅក្រោមបង្គាប់ឈ្មោះ​ ឬទ្ធី ពិសិដ្ឋ ម្នាក់ឬនេះទេ​?​៕ នៅមានបន្តទៀត

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya