ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​ទាក់​ខ្សែភ្លើង ប៉ូលិស​ស្ទាក់​ចាប់បាន​ឲ្យ​ចេញសង​ថ្លៃ​ខូចខាត​ ​

ឡាន​បើក​ទាក់​ខ្សែភ្លើង ប៉ូលិស​ស្ទាក់​ចាប់បាន​ឲ្យ​ចេញសង​ថ្លៃ​ខូចខាត​ ​

ភ្នំពេញ  ៖ កាលពី​វេលា​ម៉ោង​២១​និង​២០​នាទី​យប់ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ដោយសារ​បុរស​ម្នាក់​បើកប​រថយន្ត​ធុន​ធំ​ខាងលើ​ក្នុង​ល្បឿន​លឿន​ហើយ​បាន ទាក់​ខ្សែភ្លើង​កាត់​ទទឹងផ្លូវ​ធ្លាក់រ​ញ៉េ​រញ៉ែ​ជិត​ដល់​ដី ។​
មុនពេល​កើតហេតុ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ខាងលើនេះ​ម៉ាក​ហ៊ី​យ៉ាន់ ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-5555 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត មាន​ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​កែង​ផ្លូវ​លេខ​៣៨៨ រថយន្ត​ខាងលើ​បាន ចង្កូតរថយន្ត បត់​ខាងស្តាំ​ដៃ​ចូល​តាមផ្លូវ​លេខ​៣៨៨ បំណង​ទៅរក​កន្លែង​ចត ប៉ុន្តែ​ពេល​បើក​ដល់​ចំណុច​មុខផ្ទះ​លេខ ១៦១ ក៏​បណ្តាល​ឲ្យ​ដំបូល​ដែលមាន​កំពស់​ខ្ពស់​ពេក បាន​ទាក់​នឹង​ខ្សែភ្លើង​ដែល​កាត់​ទទឹងផ្លូវ ធ្លាក់​រញ៉េរញ៉ៃ​ជិត​ដល់​ដី ហើយ​រថយន្ត​ព្យាយាម​បើក​គេច​ពី​កន្លែងកើតហេតុ តែ​ត្រូវ​នគរបាល​មូលដ្ឋាន​ដេញ​ឃាត់​បាន​ភ្លាមៗ ។
​ក្រោយ កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​ផ្នែក អគ្គិសនី​ឲ្យ​ចុះមក​ពិនិត្យ ខ្សែភ្លើង​ដល់​កន្លែងកើតហេតុ នឹង​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ចេញសង​ថ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​សា ធារ​ណៈ ដែល​រង​ការខូចខាត​ដោយសារ​រថយន្ត​បង្ក​បើក​ទាក់​ក្នុង​ហេតុការណ៍​ខាងលើ ។ ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច ម្ចាស់​រថយន្ត​បង្ក​បាន​ព្រម​ចេញសង​ថ្លៃ​ខូចខាត​ទាំងស្រុង​ឲ្យ​ទៅ​អ្នក ទទួលខុស​ផ្នែក​អគ្គិសនី ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya