ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក យី​ង សំអន មេ​គយ​ច្រក​បាវិត​រង​ការចោទប្រកាន់​ទទួល​សំណូក​ពី​ឈ្មួញ​នាំ​ទំនិញ​គេ​ន​ពន្ធ​

លោក យី​ង សំអន មេ​គយ​ច្រក​បាវិត​រង​ការចោទប្រកាន់​ទទួល​សំណូក​ពី​ឈ្មួញ​នាំ​ទំនិញ​គេ​ន​ពន្ធ​

​ស្វាយរៀង​៖​មន្ត្រី​សមត្ថកិច្ច​នៅ​ផ្នែក​ផ្សេងៗ​នៃ​ច្រក​អន្តរជាតិ​បាវិត​បាន​ឲ្យ​ដឹងថា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​ច្រកទ្វារ​បាវិត លោក យី​ង សំអន កំពុងតែ​បាន​ប្រព្រឹត្ត​អំពើ​ស៊ីសំណូកសូកប៉ាន់​ពី​ពួក​ឈ្មួញ​ធំៗ​ដែល​រកស៊ី​បង្កប់​ទំនិញគេចពន្ធ​នៅតាម​រថយន្តក្រុង​ដឹក​អ្នកទេសចរ​បាន​យ៉ាង​កាក់កប​សម្បើម​ណាស់ ដោយមាន​ការចូល​ដៃ ចូល​ជើង ជាមួយ​មេ​នគរបាល​អន្តោប្រវេសន៍​ឈ្មោះ អ៊ឹង សុង​យូ ផងដែរ​។​

​ប្រភព​បាន​បញ្ជាក់ថា ពួក​ឈ្មួញ និង​មន្ត្រីៗ​ពាក់ព័ន្ធ បាន​ឃុបឃិត​គ្នា​ដឹកទំនិញ​គេចពន្ធ មកពី​ស្រុក​យួន ចូលមក​កម្ពុជា ច្រើន​ឆ្នាំ​មកហើយ​…​តែ​រឿង​ពុករលួយ​នោះ ទើបតែ​ត្រូវ​បែកធ្លាយ ក្រោយ​ពេលដែល ប៉ូលិស​សេដ្ឋកិច្ច​បាន​ឆែកឆេរ​ឃ្លាំង​ស្តុក​ទំនិញ ដ៏​ធំ​មួយកន្លែង​ថ្មីៗ​នេះ បាន​រកឃើញ​និង​ឃាត់​បាន​រថយន្តក្រុង ដឹកទំនិញ​គេចពន្ធ នាំចូល​តាម​ច្រក​បាវិត​ដោយ​គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ សូម្បីតែ​បន្តិច​ក៏​គ្មាន​ទាល់តែសោះ ។ ហើយ​ការរកឃើញ​ទំនិញគេចពន្ធ​ដ៏ ច្រើនសន្ធឹក​សន្ធាប់​នេះ ត្រូវបាន​គេ​ដឹងថា មកពី​លោក​មេ​គយ យី​ង សំអន ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​។​

​ការ​ត្រូវប៉ាន់​របស់លោក យី​ង សំអន ត្រូវបាន​គេ​មើលឃើញ​តាមរយៈ​រថយន្តក្រុង ដឹក​អ្នកដំណើរ​មកពី​ស្រុក​យួន តាម​ច្រក​បាវិត​រាល់ថ្ងៃ​បង្កប​ទំនិញគេចពន្ធ ដែល​ក្នុង​មួយគ្រឿងៗ​គេ​តម្រូវ​ឲ្យ​បង់លុយ យ៉ាងតិច​៥ ទៅ​៧​លាន​រៀល ស្មើនឹង ១០០០ ទៅ ១៥០០ ដុល្លារ​អាមេរិក​ទៅ​ឲ្យ​សមត្ថកិច្ច និង​មន្ត្រីៗ​ជំនាញ ពាក់ព័ន្ធ​នៅ​ទីនោះ ។​

​ប្រភព​បាន​និយាយថា ឡានក្រុង​ដែល​តែង​ចេញ​-​ចូល​តាម​ច្រក​បាវិត ក្នុង​មួយថ្ងៃៗ​មាន​រាប់សិប​គ្រឿង ស្ទើរ​រាប់មិនអស់​នោះ គេ​អាច​ទស្សន៍ទាយ​បាន​ថា​ក្នុង​មួយថ្ងៃៗ​ចំណូល​ថវិកាជាតិ នៅ​ច្រក​សេដ្ឋកិច្ច​នេះ​បាននិងកំពុង​បាត់បង់ មិនតិច​ម៉ឺន​ដុល្លារ​អាមេរិក​ទេ ដោយសារតែ​មន្ត្រីៗ​អ្នកទទួលខុសត្រូវ​នៅ​ទីនោះ តែងតែ​ឃុបឃិត​គ្នា ប្រព្រឹត្ត​អំពើពុករលួយ​អនុញ្ញាត​ឲ្យ​មានការ ដឹកទំនិញ​គេចពន្ធ​ពី​ស្រុក​យួន​ចូលក្នុង​ប្រទេស​កម្ពុជា តាមតែ​អំពើ​ចិត្ត ដោយ​បង្កប់​ក្នុង​រថយន្ត​ដឹក​អ្នកទេសចរ​ធំៗ​ជា​ថ្នូរ​នឹង​ការទទួលបាន​ចំណែក​ជា​ផលប្រយោជន៍ លុយកាក់​ជាច្រើន ពី​ពួក​ឈ្មួញ​ទុច្ចរិត​មួយចំនួន ។​

​ប្រភព​បាន​បង្ហើប​បន្ត​ថា រាល់ថ្ងៃនេះ​មាន​រថយន្តក្រុង មិនតិចជាង​១០​ក្រុមហ៊ុន​ទេ ដែល​ធ្វើ​អាជីវកម្ម​រកស៊ី​ដឹក​អ្នកដំណើរ ចេញ​-​ចូល​ពី​កម្ពុជា ទៅ​វៀតណាម និង​ពី​វៀតណាម​មក​កម្ពុជា តាម​ច្រក​បាវិត យ៉ាង​គគ្រឹកគគ្រេង​មិនតិចជាង​១០០​គ្រឿង​នោះទេ ទាំង​ចេញ​ទាំង​ចូល ។ ក្នុងនោះ​មាន​ក្រុមហ៊ុន​រថយន្តក្រុង ដឹក​អ្នកដំណើរ មួយចំនួន បាន​ឃុបឃិត​គ្នា​ជាមួយ​ពួក​ឈ្មួញ​ទុច្ចរិត និង​មន្ត្រីៗ​ខិលខូច មួយ​ក្ដាប់​តូច​ប្រចាំ​នៅ​ច្រកទ្វារ​បាវិត ពិសេស​ពួក​ឈ្មួញ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​លោក យី​ង សំអន ដើម្បី​កុំឱ្យ​មានការ​បង់​ច្រើន​គន្លាក់ ក្នុងការ​ដឹកទំនិញ គេចពន្ធ​ពី​ស្រុក​យួន​នាំ​ចូលមក​កម្ពុជា ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ កាសែត​អរិយធម៌​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​មេ​គយ យី​ង សំអន ដែរ  តែ​មិនអាច​ទាក់ទង​បាន ព្រោះ​ទូរស័ព្ទ​របស់គាត់ ហៅចូល​ហើយ​ឮ​តែ​សម្លេង​ឆ្លើយ​ដដែល​ថា ជាប់រវល់ ៕
​ដោយ​៖ នាយក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya