ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » តើលោក ហង្ស ចន្ច័ឌី អភិបាលស្រុកព្រែកប្រសព្វខេត្តក្រចេះដឹងដែរទេ សកម្មភាពដឹងឈើរាល់យប់?

តើលោក ហង្ស ចន្ច័ឌី អភិបាលស្រុកព្រែកប្រសព្វខេត្តក្រចេះដឹងដែរទេ សកម្មភាពដឹងឈើរាល់យប់?

ក្រចេះ ៖ តើលោក ហង្ស ចន្ច័ឌី អភិបាលស្រុកព្រែកប្រសព្វខេត្តក្រចេះដឹងដែរទេ សកម្មភាពដឹងឈើរាល់យប់? ថ្ងៃទី 22 ខែសីហា ឆ្នាំ 2020 ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឈ្មួញឈើឈ្មោះ សម្បត្តិ មានខ្នងបង្អែករឹងមាំហើយទើបប្រហើនមិនខ្លាច សមត្ថកិច្ចនិងសារពត៌មានទាល់តែសោះ ហើយអាចដឹកជញ្ជូនឈើចេញពីតំបន់ ព្រៃឡង់ក្នុងខេត្តក្រចេះ យ៉ាងគគ្រឹកគ្រេងដោយគ្នានញញើតអ្វីទាំងអស់ សេចក្តីរាយការណ៍ពី ប្រជាពលរដ្ធ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ សម្បត្តិ ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញ ពីតំបន់ព្រៃឡង់ទាំងយប់ទាំងថ្ងៃ ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការបង្ក្រាបឡើយ។

 

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ សម្បត្តិ​ ប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃដឹកជញ្ជូនឈើបានរាប់សិបម៉ែត្រគូបក្នុងមួយគ្រឿងៗ ចេញពីតំបន់ព្រៃឡង់ខេត្តក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយគ្មានក្លាចសំណាញ់ច្បាប់អ្វីទាំងអស់។ សូម្បីតែមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ខេត្តកំពង់ចាមនឹងខេត្តក្រចេះ ក៏មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ សម្បត្តិ ដែលបន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើននោះដែរ។

 

តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញឈ្មោះ សម្បត្តិ ដឹកជញ្ជូនឈើចេញពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ដោយឆ្លងកាត់មុខស្នាក់ការមន្ត្រីបរិស្ថាន ស្នាក់ការមន្ត្រីរដ្ឋបាលព្រៃឈើនិង ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចពាក់ព័ន្ធជាច្រើនកន្លែង។ ក៏ប៉ុន្តែគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបផង។

 

សូមសំណូមពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការ ទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ មេត្តាបើកការស៊ើបអង្កេតនិងមាន វិធានការ ចំពោះឈ្មួញខាងលើម្នាក់នេះផង ។ ជាក់ស្តែងដូចសកម្មភាពនៅក្នុងឃ្លីបវីដេអូ ក្រុមឈ្មួញ រកស៊ីបទល្មើសព្រៃឈើ បុកឡានខាងអ្នកសារពត៌មានហើយថែមទាំងឈ្លោះប្រកែកគ្នា រហូតដល់មានអំពើហិង្សា វាយតប់ នឹងបោកទូរស័ព្ទអ្នកសារពត៌មានទៀតផង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya