ភ្នំពេញ៖ កាលពីថ្ងៃទី25ខែកុម្ភះ ឆ្នាំ2014 នៅចំណុចក្រុមទី13 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ បន្ទាប់ពីប្រទេះឃើញ បុរសម្នាក់បានចងករសម្លាប់ខ្លួននៅក្នុងបន្ទាបជួរ។ បុរសគិតខ្លីដាច់ចិត្តចងករសម្លាប់ខ្លួននោះឈ្មោះ ឡុង វី ភេទប្រុស អាយុ43ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួរកើតហេតុខាងលើមានស្រុកកំណើតនៅភូមិធ្លក ឃុំធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
បើតាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ ងិន ធឿន ភេទស្រី អាយុ44ឆ្នាំមុខរបរកម្មការនីរោងចក្រសាប៊ូ បានអោយដឹងថា៖មុនពេលកើតហេតុគាត់បានចេញទៅធ្វើការតាំងពីម៉ោង6ព្រឹក មកម្លេះដោយប្តីរបស់គាត់បានដេកនៅក្នុងបន្ទប់ម្នាក់ឯងលុះម៉ោង ប្រហែល10ថ្ងៃដដែលពេលដែលគាត់ត្រឡប់មកពីធ្វើការវិញរុញទ្វា ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញប្ដីរបស់គាត់បានចងករនិងផ្នឹមទ្វា បន្ទប់ទឹកនិងក្រមាស្លាប់បាត់ទៅហើយគាត់ក៍បានស្រែកអោយអ្នកជិតខាងជួយ ប៉ុន្តែពេលដែលអ្នកជិតខាងកាត់ចំណងទំលាក់ប្ដីរបស់គាត់មកប្ដីគាត់ បានស្លាប់បាត់ទៅហើយ៕