ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០១៤ នារីម្នាក់បានរងរបួសជើងម្ខាងនិងនារីពីរនាក់ទៀតបានរងរបួស ស្រាល់ដោយសារពួកគេជិះម៉ូតូមួយគ្រឿងម៉ាកអាយខនពណ៌ផ្កាឈូកលាយស ពាក់ស្លាក់លេខ ភ្នំពេញ 1AU-1080ឌុបគ្នាបានធ្វើដំណើរតាម បណ្តោយផ្លូវលេខ២១៥ក្នុងទិសដៅពីជើងទៅត្បូងស្រាប់មកដល់ចំណុចស្តុ បរង្វងមូលអាងទឹក ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកយ៉ាងពេញទំហឹង។
នៅចំណុចផ្លូវលេខ២១៥ កែងមុនីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ក្រោយពេលលកើតហេត រថយន្តបង្កបានបើករត់គេចខ្លួនបាត់ ស្រមោល ដោយពុំឈប់ទទួលខុសត្រូវចំពោះកំហុសខ្លួនឯងឡើង ហើយជនរងគ្រោះក៏ត្រូវមិត្តភក្តិដឹកយកទៅមន្ទីរពេទ្យដើម្បីព្យាបាល និងហៅម៉ូតូកងបីមកដឹកយកម៉ូតូរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង៕