ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឆ្មក់​ចូល​ទីតាំង​លួច​បម្រើសេវា​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ ​

ឆ្មក់​ចូល​ទីតាំង​លួច​បម្រើសេវា​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​តាមផ្លូវ​ទំនប់​៧០ សង្កាត់​បឹង កក់​ទី​១​ខណ្ឌទួលគោក​។​
​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​បាន​ចុះបង្ក្រាប​ផ្ទះ បន​លួចលាក់​មួយកន្លែង ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ​ដោយ​ធ្វើ​ការឃាត់​មនុស្ស​អ្នកពាក់ព័ន្ធ​១០ នាក់​ដែលមាន​ស្ត្រី​រកស៊ី​ផ្លូវភេទ ភ្ញៀវ​ដែល​ចូលទៅ​រួមភេទ និង ម្ចាស់​ទីតាំង​។​
​ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្ដីពី​ទីតាំង​ខាងលើ លួច​បម្រើសេវា​ផ្លូវភេទ​ខុសច្បាប់ កម្លាំង​នគរបាល បាន​ចុះ ទៅ​ឡោមព័ទ្ធ និង​ចូល​ឆែកឆេរ ឃើញ សកម្មភាព​រួមភេទ​ជាក់ស្ដែង ហើយ​បាន​ឃាត់ខ្លួន​ជន ដែល​ពាក់ព័ន្ធ​ទាំងអស់​ចំនួន​១០​នាក់ ទាំង​ស្ដ្រី​រកស៊ី​ផ្លូវភេទ ភ្ញៀវ​ដែល​ចូលទៅ​រួមភេទ និង​ម្ចាស់​ទីតាំង​នេះ​តែម្តង ដោយ​កម្លាំង​នគរបាល បាន​ដក ហូត​ស្រោមអនាម័យ ទាំង​មិនទាន់​ប្រើប្រាស់ ហើយ​និង​ប្រើប្រាស់​រួច​ជាច្រើន​ប្រអប់​។​
​ក្រោយ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់ និង​វត្ថុតាង​ត្រូវបាន​ប៉ូលិស​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​ប្រឆាំង​ការ ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ដើម្បី​ចាត់ការ​បន្ត ទៀត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya