ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម! កាប់សម្លាប់គ្នា នៅមុខសណ្ឋាគារ សុខាសៀមរាប នៅសៀមរាប

ឃាតកម្ម! កាប់សម្លាប់គ្នា នៅមុខសណ្ឋាគារ សុខាសៀមរាប នៅសៀមរាប

ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម៉ែត្រ) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយមនុស្សពីរនាក់ធ្វើសកម្មភាពកាប់ទៅលើ មនុស្សមួយក្រុមទៀតបណ្ដាលឲ្យស្លាប់និងរងរបួសធ្ងន់ស្រាល។

ករណីឃាតកម្មនេះបង្កឡើង ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង។
ជនរងគ្រោះរួមមាន ៖
១,ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ស្លាប់)។

២,ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប (របួសធ្ងន់)។
៣,ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (របួសស្រាល)។
៤,ឈ្មោះចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។
៥,ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។
សមត្ថកិច្ចបញ្ជាក់ថាករណីនេះនៅពុំទាន់ដឹងមូលហេតុនៅឡើយទេ។  សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេតតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya