ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » លួច​ម៉ូតូ​ជាង​៣​ខែ ត្រូវ​ប៉ូលិស​ចាប់បាន​នៅតាម​ផ្លូវ ​

លួច​ម៉ូតូ​ជាង​៣​ខែ ត្រូវ​ប៉ូលិស​ចាប់បាន​នៅតាម​ផ្លូវ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ខណៈ​ជនសង្ស័យ កំពុង​ជិះ​ម៉ូតូ​មកដល់ មុខ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ហៅ​មន្ទីរពេទ្យ លោកសង្ឃ ហើយក៏​បាន​ជួប​ជាមួយ កម្លាំង​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កំពុង​ចុះ​ល្បាត ។​
​កម្លាំង​នគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ ខណៈ​កំពុង​ចុះ​ល្បាត នៅតាម​ភូមិសាស្ត្រ នានា​ក្នុង​រាជធានី ភ្នំពេញ ស្រាប់តែ​ឃើញ ជនសង្ស័យ​ម្នាក់ កំពុង​ជិះ​ម៉ូតូ តែម្នាក់ឯង មុខ​មន្ទីរពេទ្យ លោកសង្ឃ ក៏មាន​ការសង្ស័យ ទើប​ឃាត់ខ្លួន ហើយ​ក្រោយ ពេល​សួរនាំ​ដឹងថា ជនសង្ស័យ​រូបនេះ ជា​ចោរ​ធ្លាប់ លួច​ម៉ូតូ​ស្កុប​ពី មួយគ្រឿង នៅ​ជិត​ហាង​កាត់ដេរ តារាចម្រៀង ឆន សុវណ្ណ​រាជ កាលពី​ជាង​៣​ខែ​មុន ។​
​មន្ត្រីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្រោយ​ការសួរនាំ ជនសង្ស័យ​រូបនេះ មាន ឈ្មោះ យ៉ង់ យុទ្ធ​ថៃ ហៅ បារាំង អាយុ​២១​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៣ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខ្លួន និង​បក្ខពួក​ម្នាក់ទៀត បានធ្វើ​សកម្មភាព លួច​ម៉ូតូ មួយគ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ នៅ​ជិត​ហាង កាត់ដេរ ឆន សុវណ្ណ​រាជ តាមផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក នៅវេលា​ម៉ោង ប្រហែល​៧​ព្រឹក ។​
​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវ​ឃុំខ្លួន​ជា បណ្តោះអាសន្ន នៅ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​កសាង សំណុំរឿង​បញ្ជូន​ទៅកាន់ តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ដោយឡែក ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ជនរងគ្រោះ​វិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya