ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៣​នាក់​ ​

ឡាន​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៣​នាក់​ ​

ភ្នំពេញ ៖ កាលពី វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​ទាំង ៣​នាក់​ជិះ​ម៉ូតូ​ទី​១-​ម៉ាក​សង់​កូរ៉េ​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BM-7013 រង​ការខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ (​ម្ចាស់​រងរបួស​ស្រាល​), ទី​២-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1R-2380 ខូចខាត​ផ្នែក ខាងមុខ​តិចតួច (​ម្ចាស់​របួសស្រាល​)​និង​ទី​៣-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX-2746 (​របួសធ្ងន់​) និង​ម៉ូតូ​ខ្ទេច​ស្ទើរ​ទាំងស្រុង ។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-3118 រង​ការខូចខាត​ផ្នែក​ខាងមុខ ។​
មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​បាន ជិះ​ម៉ូតូ​មួយគ្រឿងៗ​ម្នាក់​ជិះ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ លុះ​មកដល់ ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​បង្កហេតុ​ខាងលើ​បើកបរ​ក្នុង​ទិស ដៅ​បញ្ច្រាសទិស​គ្នា​ក៏បាន​រេ ចង្កូត​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ទាំង​៣​គ្រឿង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ស្រាល​ទាំង​៣​នាក់​នៅ​កន្លែង​កើត ហេតុតែ​ម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya