ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បី! សង្វៀន​ជល់មាន់ដុះ​ស្លែមួយកន្លែង កំពុងបើកលេងជារៀងរាល់ថ្ងៃ នៅព្រះសីហនុ

ល្បី! សង្វៀន​ជល់មាន់ដុះ​ស្លែមួយកន្លែង កំពុងបើកលេងជារៀងរាល់ថ្ងៃ នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ សង្វៀនជល់មាន់ ស្ថិតនៅក្នុង​ភូមិ៣ សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ លេងប្តូរទីតាំង ម្តងនៅទីនេះ ម្តងទីនោះ រាល់ថ្ងៃ ក្នុងសង្កាត់លេខ ១ក្រុងព្រះសីហនុតែម្តង។

សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ធ្វើការចុះ​បង្ក្រោបបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំង ជល់​មាន់ និង​ក្រុម អ្នកញៀន​ល្បែង ទាំងនោះ​ចេះ​ប្តូរ​កន្លែង លេង​គ្រប់​ច្រក​ល្ហក ដើម្បី​បំភាន់ភ្នែក​ ហើយ​លេង​តាម​អំពើ​ចិត្ត ដោយមិនខ្វល់ពីជម្ងឺកូវិដ១៩។​

លោកប្រាក់ ពុទ្ធា មេប៉ុសិ៍សង្កាត់លេខ១ បានប្រាប់សារព័ត៌មានក្នុងស្រុកនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះថា គេលេង១គូឬ២គូ នោះទេ មិនមានអ្នកលេងជល់មាន់ឡើយគឺលួចលាក់។

រីឯលោកតី វិសាល អធិការក្រុងព្រះសីហនុអង្គភាពសារព័ត៌មានក្នុងស្រុក នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ មិនអាចសំការបកស្រាយបានទេ ព្រោះតេមិនចូល ហើយបងប្អូនប្រជាពលរដ្ឋ រស់នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ លើកឡើងថា តើ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​៩ចំណុច នោះនៅត្រង់ណាបើ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ មិន​ចុះ​បង្ក្រោប​ទុក្ខអោយ​លេង​បាន​យ៉ាង​រលូន ។​

ចាប់តាំងពី​ម្ចាស់​បន​ល្បែង​បើក​លេង​មក នា​ពេលបច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ រស់នៅ​ភូមិ៣ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុមានការព្រួយ​បារ​មណ៍ ខ្លាចកើត​ជា​ចោរ លួច ចោរឆក់ ចោរ​ប្លន់​និង​គ្រឿងញៀន​រីក​រាលដាល​ក្នុង​ក្រុង​កំពង់សោម បែរជា​អាជ្ញាធរ​នឹងសមត្ថកិច្ចធ្វើ​មិនដឹង​មិនឮទៅវិញ​។​

​ជាក់ស្តែង​សម្តេច​ត​ជោ ហ៊ុន សែន និង​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​អោយ​ផ្អាក ជួបជុំ គ្នា​មួយ​រយះ ដើម្បី​ទប់ស្កាត់​ជំងឺ​( កូវី​ដ ១៩ )​និង បិទ​សាលារៀន KTV​ធំៗ​ទូ​ទាំង​បណ្តាល​ខេត្ត​ក្រុង បែរ​ជា​ម្ចាស់​ទីតាំង​ល្បែង​ជល់​មាន់​ព្រមទាំង​បក្សពួក​មួយចំនួន​ហ៊ាន​ផ្គើនបទបញ្ជាសម្តេច ដូចជា​ប្រហើ​ន​ពេក​ហើយ ។​ សូមសុំណូ​ម​ពរ​ទៅ ឯកឧត្តម​គួច ចំរើន អភិបាល នៃ​គណះបញ្ជាការ​ឯកភាព ខេត្ត​ព្រះសីហនុ នឹង​ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មេត្តា​ចាត់​វិធានការ ក្តៅ​ចុះបង្ក្រាប​ល្បែង​ជល់​មាន់​ក្នុង​ទឹកដី សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ផង​ទាន! ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya