ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » សម្ដេច​តេ​ជោ ៖ ត្រូវ​អនុញ្ញាត​ឱ្យមាន​បាតុកម្ម​ដោយ​មិន​ប្រកាន់​ថា​ ជា​បាតុកម្ម​គាំទ្រ​ឬ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ​

សម្ដេច​តេ​ជោ ៖ ត្រូវ​អនុញ្ញាត​ឱ្យមាន​បាតុកម្ម​ដោយ​មិន​ប្រកាន់​ថា​ ជា​បាតុកម្ម​គាំទ្រ​ឬ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ​

ព្រះសីហនុ ៖ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ទៅកាន់​អាជ្ញាធរ​ខេត្ដ​រាជធានី​ទាំងអស់ ត្រូវតែ​ផ្ដល់​សិទ្ធិ​ស្នើ​គ្នា​ឱ្យមាន​បាតុកម្ម​ទាំង​អ្នកគាំទ្រ រាជរដ្ឋាភិបាល​និង​ទាំង​អ្នកប្រឆាំង រាជរដ្ឋាភិបាល​ពោលគឺ​អាជ្ញាធរ​ខេត្ដ​រាជធានី​ទូទាំងប្រទេស ត្រូវ​អនុវត្ដ​ដោយ​ស្មើភាព​គ្នា​លើ​ការប្រើប្រាស់​សិទ្ធិសេរីភាព​របស់ ប្រជាពលរដ្ឋ ក្នុងការ​ជួបជុំ​ធ្វើបាតុកម្ម​តវ៉ា ។  នៅពេលនេះ ចលនា​បាតុកម្ម​បាន​ប្រែ​រូបរាង​ជា​២​។ ទី​១-​ជា​បាតុកម្ម​របស់​ក្រុមប្រឆាំង និង ទី​២-​ជា​បាតុកម្ម​អ្នកគាំទ្រ​រាជ​រដ្ឋា ភិ​បាល ។ បាតុកម្ម​ទាំង​២​រូបភាព​នោះ​ជា ឆន្ទៈ​របស់​ប្រជារាស្ដ្រ​ដូចគ្នា​និង​ជា​សិទ្ធិ របស់​ក្រុម​អ្នកប្រឆាំង​រួមទាំង​អ្នកគាំទ្រ រាជរដ្ឋាភិបាល​ដែល​សម្ដេច​ក្នុងនាម​ជា​នាយករដ្ឋមន្ដ្រី​មិនអាច​ជំទាស់ មិនឱ្យ ប្រជាជន​ប្រើប្រាស់​សិទ្ធិ​ធ្វើបាតុកម្ម​នោះ ទេ ។ តែ​យ៉ាងណាក៏ដោយ​សម្ដេច​តេ​ជោ​បាន​បន្ថែមថា សម្ដេច​មិន​គាំទ្រ ឬក៏ អំពាវនាវ​ឱ្យមាន​បាតុកម្ម​ដូច​នៅ​ប្រទេស វេ​ណេ​ស៊ូ​អេ​ឡា​ដែល​មេដឹកនាំ​រដ្ឋាភិបាល បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ធ្វើបាតុកម្ម គាំទ្រ​ខ្លួន​នោះទេ ។
​សម្ដេច​តេ ជោ​បាន​ថ្លែង​ទៅកាន់​អាជ្ញា ធរ​ខេត្ដ​រាជធានី​ត្រូវតែ​ផ្ដល់​សិទ្ធិ​ស្មើគ្នា ទាំង​អ្នកគាំទ្រ​និង​ទាំង​អ្នកប្រឆាំង​គឺ​បើ​អនុញ្ញាតឱ្យ​ធ្វើបាតុកម្ម ត្រូវឱ្យ​ទាំង​២​ក្រុម​។ អាជ្ញាធរ​ក៏ត្រូវ​ត្រៀម​ការពារ​ប្រជាជន ទាំងសង្ខាង​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​ជួប ប្រជុំ​តវ៉ា​តាមរយៈ​បាតុកម្ម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya